លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីសំណេះ សំណាល ទទួលអំណោយពី ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរ បាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីសំណេះសំណាល ទទួលអំណោយពី ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា...
..................................................................
ខេត្តកណ្តាល៖ព្រឹកថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល អញ្ជើញចូលរួមពិធីសំណេះសំណាល ទទួលអំណោយពី ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ មហាឧបាសិការពុទ្ធសាសនូបត្ថម្ភក៍ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងលោកឧកញ៉ា យុន ប៊ុនលី និងលោកជំទាវ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហៀវ លន់ នៅសាលាខេត្តកណ្តាល។
អំណោយដ៏ថ្លៃថ្លាដែល ឯកឧត្តមបណ្ឌិត និងលោកជំទាវមហាឧបាសិកា បាននាំយកមកប្រគល់ជូនដល់រដ្ឋបាលខេត្តកណ្តាលនាពេលនេះ គឺសម្រាប់ជាការចូលរួមសម្រាលបន្ទុក ដល់រដ្ឋបាលខេត្ត ដើម្បីប្រើប្រាស់ក្នុងការគ្រប់គ្រងបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងខេត្តកណ្តាល រួមមាន ៖
-ថវិកាចំនួន ៤០,០០០,០០០ រៀល (សែសិបលានរៀល)
-អង្ករ ១០០បាវ ទឹកបរិសុទ្ធ ១០០កេស ម៉ាស ១២កេសធំ អាល់កុល១០កាន ទឹកត្រី-ទឹកស៊ីអ៊ីវ ២០យួរ។
ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តប្រកបដោយសប្បុរសធម៌ និងគុណធម៌ របស់ឯកឧត្តមបណ្ឌិត និងលោកជំទាវមហាឧបាសិកា ដែលនឹងត្រូវបានចងចាំទុកដោយរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋនៅក្នុងខេត្តផងដែរ។
No comments