Ticker

10/ព័ត៌មានជាតិ/ticker-posts

លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី តំ វៃ អតីត ស្នងការរងនគរបាលខេត្តកណ្តាល...



លោកឧត្តមសេនីយ៍ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំមន្ត្រីក្រោមឱវាទចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្តមសេនីយ៍ត្រី តំ វៃ អតីត ស្នងការរងនគរបាលខេត្តកណ្តាល... 

..............................................................

ខេត្តកណ្ដាល៖ រសៀលថ្ងៃសៅរ៍ ១៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល ដឹកនាំលោកស្នងការរង, លោកនាយការិយាល័យ លោកអធិការស្រុក និងប្រតិភូជាច្រើនរូប ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសពលោកឧត្តមសេនីយ៍ត្រី តំ វៃ អតីត ស្នងការរងនគរបាលខេត្តកណ្តាល។ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ២០និង១០នាទី យប់ ក្នុងជន្មាយុ៦៧ឆ្នាំ ស្ថិតនៅភូមិដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដោយរោគាពាធ។



នៅក្នុងពិធីរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនេះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់ជីវិតរបស់ឧត្តមសេនីយ៍ត្រី តំ វៃ អតីត ស្នងការរងនគរបាលខេត្តកណ្តាល ដែលកន្លងមកមានស្នាដៃល្អ បានចូលរួមបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។


ទន្ទឹមគ្នានេះដែរលោកឧត្ដមសេនីយ៍ទោស្នងការ បានប្រគល់បច្ច័យចំនួន ១២,៤៤០,០០០រៀល (ដប់ពីរលាន បួនរយសែសិបពាន់រៀល) ក្នុងនោះបច្ច័យលោកឧត្តមសេនីយ៍ទោស្នងការផ្ទាល់ ចំនួន២,០០០,០០០រៀល និងបច្ច័យចំនួន ១០,៤៤០,០០០រៀល ជាការចូលពីមន្រ្តីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដល់គ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី តំ វៃ ដើម្បីជួយសម្រួលចាត់ចែងក្នុងការធ្វើបុណ្យផងដែរ។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ និងប្រគល់បច្ច័យរួច លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត បានជំរុញឲ្យការិយាល័យជំនាញរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីពន្លឿនក្នុងការបើកប្រាក់សមាគមមិត្ដនគរបាលចំនួន៦,០០០,០០០រៀល ជូនគ្រួសារ នៃសពផងដែរ។


ជាចុងក្រោយក្រុមគ្រួសារនៃសពបានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្ដមសេនីយ៍ ទោឈឿន សុចិត្ដ ស្នងការនគរបាលខេត្តកណ្តាល,និងមន្ត្រីក្រោមឱវាទទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់យេីងខ្ញុំ សូមជូនពរគណៈប្រតិភូ ជួបតែពុទ្ធពរ ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។









Post a Comment

0 Comments