លោកវរសេនីយ៍ឯក ហេង សុផល អធិការ នគរបាលស្រុកល្វាឯមនឹងជាប្រធាន ស អ ក ស្រុកបាននាំយកអំណោយនិងថវិកាមួយចំនួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព..
លោកវរសេនីយ៍ឯក ហេង សុផល អធិការ នគរបាលស្រុកល្វាឯមនឹងជាប្រធាន ស អ ក ស្រុកបាននាំយកអំណោយនិងថវិកាមួយចំនួនចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព..
............................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃសៅរ៍ ១៤ កើត ខែចេត្រ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១វេលាម៉ោង០៧ៈ៣៥នាទីគណៈកម្មាធិការ(ស.អ.ក)ស្រុកល្វាឯមដឹកនាំដោយ
លោកវរសេនីយ៍ឯក ហេង សុផល អធិការ នគរបាលស្រុក ជាប្រធាន ស អ ក ស្រុក តំណាងឲ្យ
លោក កន សុខកាយ អភិបាលនៃគណៈអភិបាល
ស្រុកល្វាឯមនិងជាប្រធានកិត្តិយស ស.អ.ក ស្រុក
រួមដំណើរដោយ
- លោកវ/ឯក ឃួន ភិរម្យ មេបញ្ជាការផ្នែកសឹករងស្រុក
-លោកអនុ.ឯក ដាំ ស៉ីណាន់ មេបញ្ជាការរងកងរាជអាវុធ ហត្ថស្រុក
-លោកវ/ត្រី សៀ ប៉ូលីន នាយផ្នែកសេនាធិការ
-លោកអនុ.ឯក អ៊ែល ប្រាក់ នាយរងផ្នែក
-លោក ម៉ន សុខឿន មេឃុំសារិកាកែវ
-លោកវ/ត្រី ម៉េង សាវុធ នាយប៉ុស្តិសារិកាកែវ
- លោក ជឹម ជួន មេភូមិតាស្គរ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក មូល ឡាច ភេទប្រុស អាយុ៨៦ឆ្នាំដែលជាសមាជិក(ស.អ.ក) មានទីលំនៅភូមិ តាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ដែលបានទទួលមរណភាពនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១
ក្នុងនោះគណៈកម្មាធិការ(សអក)ស្រុកល្វាឯមបាននាំយកថវិការ ៤.០០០.០០០រៀល(បួនលានរៀល)ពីគណៈកម្មាធិការ(សអក)ខេត្តកណ្ដាល ជូនដល់គ្រួសារនៃសពរួមមានទឹកសុទ្ធ០១កេះ, ទឹកក្រូច១កេះ,មី១កេះ និងអង្ករ១បាវស្មើនឹង៥០គីឡូផងដែរ។
No comments