សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យលទ្ធផលក្នុងការស្រាវជ្រាវបឋមកាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា មានជំងឺកូវីដ-១៩...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យលទ្ធផលក្នុងការស្រាវជ្រាវបឋមកាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា មានជំងឺកូវីដ-១៩...

........................................................

ខេត្តកណ្តាល៖ រសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១  លោកឧត្តសេនីយ៍ត្រី រឹម សារិ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នគរបាលខេត្តកណ្តាលអញ្ជើញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំបន្ទាន់ ដើម្បីត្រួតពិនិត្យលទ្ធផលក្នុងការស្រាវជ្រាវបឋមកាលពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ របស់ក្រុមការងារចម្រុះខេត្ត ស្រុក ក្នុងយុទ្ធនាការកំណត់មុខសញ្ញា ស្វែងរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល ជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា មានជំងឺកូវីដ-១៩ រស់នៅភូមិតាពេទ្យ ឃុំជ្រៃលាស់ ស្រុកពញាឮ ដែលបានមកប្រស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ នៅភូមិពាម ឃុំសំបួរមាស ស្រុកមុខកំពូលដោយក្នុងនោះរកឃើញប្រជាពលរដ្ឋ៩នាក់ផ្ទាល់ និងប្រយោល ៩១នាក់ទៀត។

ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានការពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ប៊ុន សក្កដា ក្រុមគ្រូពេទ្យជំនាញបានយកសំណាកធ្វើតេស្តរកមេរោគ រីឯអ្នកពាក់ព័ន្ធដោយប្រយោល បានដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលស្រុកបានរៀបចំ។

ឯកឧត្តមអភិបាលខេត្ត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលដឹងថាខ្លួនមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយបុគ្គល ឈ្មោះ ប៊ុន សក្កដា ខាងលើ សូមចូលរួមសហការជាមួយក្រុមគ្រូពេទ្យជំនាញដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និងធ្វើចត្តាឡីស័ក ដើម្បីចូលរួមកាត់ផ្តាច់សង្វាក់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ ហើយត្រូវបន្តគោរព អនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។ 

-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។

-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕យោងតាមផេកផ្លូវការរដ្ឋបាលខេត្តកណ្តាល











No comments