សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំមន្រ្តីក្រោមឱវាទ ចុះស្រាវជ្រាវប្រជាពលរដ្ឋពាក់ព័ន្ធ "វិជ្ជមានកូវីដ-១៩" នៅស្រុកពញាឮ​ ខេត្តកណ្ដាល.....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំមន្រ្តីក្រោមឱវាទ ចុះស្រាវជ្រាវប្រជាពលរដ្ឋពាក់ព័ន្ធ "វិជ្ជមានកូវីដ-១៩" នៅស្រុកពញាឮ​ ខេត្តកណ្ដាល.....



ខេត្តកណ្តាល៖យប់ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២១​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំមន្រ្តីក្រោមឱវាទ ចុះស្រាវជ្រាវប្រជាពលរដ្ឋពាក់ព័ន្ធ "វិជ្ជមានកូវីដ-១៩" នៅស្រុកពញាឮ​ ខេត្តកណ្ដាល​ បានរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩​ ចំនួន ១២នាក់​ ស្រី ០៥នាក់​ ដែលពាក់ព័ន្ធជាមួយឈ្មោះ​ ហ៊ុយ សុវណ្ណ​ ផ្ទុកជំងឺកូវីដ-១៩​ មានទីលំនៅភូមិតាពេទ្យ​ ឃុំជ្រៃលាស់​ ស្រុកពញាឮ​ ខេត្តកណ្ដាល​។



បច្ចុប្បន្នអ្នកជំងឺទាំង១៣នាក់ កំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យបង្អែកជ័យជំនះ​ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 



ដោយឡែក សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ជាមួយអ្នកជំងឺទាំង១៣នាក់ ដើម្បីយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក ដែលរដ្ឋបាលស្រុកបានរៀបចំ យកសំណាករកជំងឺកូវីដ-១៩។















No comments