លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបិតទីតាំងផ្សារហនុមាន....
លោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបិតទីតាំងផ្សារហនុមាន....
......................................................................
ខេត្តកណ្តាល៖ដោយបានគោរពស្នេីសុំគោលការឯកភាពដ៍ខ្ពង់ខ្ពស់ពីឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណះអភិបាលខេត្តកណ្តាល!
នៅវេលាយប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណះបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម ដឹកនាំដោយលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានដឹកនាំក្រុមការងារ និងកម្លាំងចម្រុះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះបិតទីតាំងផ្សារហនុមាន ស្ថិតក្នុងភូមិអរិយក្សត្រឃុំអរិយក្សត្រជាបណ្តោះអាសន្ន រង់ចាំសេចក្តីជូនដំណឹងសាជាថ្មី ។
ដោយ ហេតុមានប្រជាពលរដ្ឋ ២នាក់(ឈ្មោះ ជា រ៉ាឌី ភេទស្រី អាយុ២០ឆ្នាំ និងឈ្មោះ ថ្លាង សាលុច ភេទស្រី អាយុ៧៩ឆ្នាំ រស់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ) ដែលបានចេញចូលក្នុងផ្សារ ហនុមាន ហេីយមានវិជ្ជមានកូវីដ១៩។
អាស្រ័យដូចនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកលក់ដូរក្នុងផ្សារឬអ្នកដែលរស់នៅតំបន់អរិយក្សត្រដែលសង្ស័យពាក់ព័ន្ធជាមួយពួកគាត់សូមមេត្តាអនុវត្តតាមខ្លឹមសារក្នុងលិខិតសេចក្តីជូនដំណឹងដូចខាងក្រោម។
No comments