លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង រាជអាវុធហត្ថខេត្ត និង លោក ឧត្តមសេយនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ...

..............................................................
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៨.០៤.២០២១នេះ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង លោក ឧត្តមសេយនីយ៍ទោ សិទ្ធ ឡោះ ស្នងការ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល លើការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីទី០៧.០៤.២០២១ ដល់ថ្ងៃទី២០.០៤.២០២១ នៅចំណុចស្ពានអូរញរដែលជាព្រំប្រទល់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង និងបន្តចុះត្រួតពិនិត្យគោលដៅនៅចំណុចភូមិតាម៉ៅ ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និងស្រុកបវិល ខេត្តបាត់ដំបង ក្នុងគោលបំណងពង្រឹងក្នុងការអនុវត្តន៍បទបញ្ចារបស់រាជរដ្ឋាភិបាលដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ទៅដល់សហគមន៍។
ក្នុងឱកាសនោះផងដែរលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន និងលោក ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ បានធ្វើការផ្ដាំផ្ញើដល់កងកម្លាំងទាំងអស់ ដែលឈរជើងតាមគោលដៅត្រូវយកចិត្តទុកដាក់ឱ្យបានហ្មត់ចត់ក្នុងការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលផងដែរ ។
No comments