លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម ដេីម្បីត្រៀមកំលាំងរៀបចំផែនការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ...

................................................................
ខេត្តកណ្តាល៖នៅរសៀលថ្ងៃសៅរ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១០ខែមេសា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកល្វាឯម ដេីម្បីត្រៀមកំលាំងរៀបចំផែនការការពារសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋក្នុងឪកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៤ គ.ស ២០២១ និងវិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺCOVID-19។
ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯម បានដឹកនាំលោកនាយប៉ុស្តិ៍ទាំង១៥ ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកល្វាឯម ..
សមាសភាពចូលរួមលោក-លោកស្រីអភិបាលរងស្រុក,នាយក-នាយករងរដ្ឋបាលសាលាស្រុក
លោកមេបញ្ជាការកងកម្លាំងទាំងបី
លោកប្រធានការិល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម
លោកមេឃុំទាំង១៥
ប្រធានប្រជាការពារទាំង១៥ឃុំ។
No comments