សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

រថយន្តកូរ៉េ ១គ្រឿងម៉ាកHyundaiពណ៌ស ទ្រុងពណ៌សត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ធ្វើការស្ទាក់ឃាត់ចាប់បាន..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


រថយន្តកូរ៉េ ១គ្រឿងម៉ាកHyundaiពណ៌ស ទ្រុងពណ៌សត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ធ្វើការស្ទាក់ឃាត់ចាប់បាន..

.................................................................

ខេត្តបន្ទាយមានជ័យ៖រថយន្តកូរ៉េ ១គ្រឿងម៉ាក Hyundai ពណ៌ស ទ្រុងពណ៌សត្រូវបានមន្ត្រីជំនាញការិយាល័យផលិតកម្មបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ធ្វើការស្ទាក់ឃាត់ចាប់បាននៅវេលាម៉ោង ០២ និង ២០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ០៩ ខែមិនាឆ្នាំ២០២០ ។

រថយន្តកូរ៉េ ១គ្រឿង ម៉ាក Hyundai ពណ៌ស ទ្រុងពណ៌ស មន្រ្តីជំនាញចាប់បានពាក់ស្លាកលេខសៀមរាប 3A-2474 ផ្ទុកមាន់សាច់ចំនួន ៦១តាកា ស្មើនឹង ៤២៧ក្បាល (១តាកា=៧ក្បាល) ត្រង់ចំណុចលើផ្លូវជាតិលេខ៦ ត្រង់វាលរហាលក្បែរការ៉ាស់សាំង Savimex ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានម្ចាស់ឈ្មោះ ឃីម សុផាត មានអសយដ្ឋានរស់នៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ ។

បន្ទាប់មកសមត្ថកិច្ចជំនាញបាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអនុវត្តនូវនីតិវិធីជាបន្តទៀត ។













No comments