លោកស្រី ហើង ទិត្យរាត្រីលក្ខណ៍ ធ្វើការបកស្រាយឆ្លើយតប ភា្ជប់ឯកសារដើមជូនសាធារណះជ្រាប..
លោកស្រី ហើង ទិត្យរាត្រីលក្ខណ៍ ធ្វើការបកស្រាយឆ្លើយតប ភា្ជប់ឯកសារដើមជូនសាធារណះជ្រាប..
.....................................................................
ខេត្តកំពង់ឆ្នាំង៖ថ្ងៃទី៨មិនាឆ្នាំ២០២១វេលាម៉ោង១៩នឹង០០ នាទី ក្រោមការចង្អុលបង្ហាញ របស់ឯកឧត្តម ដួង តារា ទីប្រឹក្សា ផ្ទាល់របស់ព្រះបិតាសន្តិភាពនិងអភិវឌ្ឍន៍ សម្តេចតេជោហ៊ុនសែន បានផ្តល់កិត្តិយសដល់ អគ្គនាយក CHR tv online និងអង្គភាព(រស្មីក្រុងតាខ្មៅ)បានជួបធ្វើបទ សម្ភាសន៍ជាមួយលោកស្រី ហើង ទិត្យរាត្រីលក្ខណ៍ ដើម្បីផ្សព្វផ្សាយ បំភ្លឺ ឡើងវិញ ក្នុងគោលបំណង កុំអោយបងប្អូនជាអ្នកសារព័ត៌មាន មានការយល់ច្រឡំ។
បើយោងតាមការចុះផ្សាយគេហទំព័រCHR TV online នៅថ្ងៃទី០៦មិនាឆ្នាំ២០២១កន្លងទៅថ្មីៗនេះ ដើមចោមនៃសាច់រឿង ទាំងអស់ គឺវាខុសនៅអ្វីដែលបងប្អូនមើលឃើញរដ្ឋបាលខេត្តកំពង់ឆ្នាំងគណៈកម្មការអន្តរក្រសួង ចុះថ្ងៃទី៣០ខែឆ្នូ ឆ្នាំ ២០១៩ អភិបាលខេត្តនិងជាប្រធានគណៈកម្មការអត្តរ ក្រសួងដោះដូរពន្ធគារហត្ថលេខានិងត្រា ឈូរ ច័ន្ទឌឿនក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិអគ្គនាយកដ្ឋានពន្ធដារ ប័ណ្ណពន្ធប៉ាតង់ឆ្នាំ២០២០ របស់សហគ្រាស (ក្រុមហ៊ុនអស្ចារិទ្ធី ឯ.ក )លេខអត្តសញ្ញាណកម្មសារពើពន្ធ:B104-901639183រាជធានីភ្នំពេញចុះថ្ងៃទី០២ខែមិនាឆ្នាំ២០២០។
ក្រសួងមហាផ្ទៃលេខ:1540-សជណ រាជធានីភ្នំពេញចុះថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៨ រដ្ឋមន្ត្រី រដ្ឋលេខាធិការហត្ថលេខានិងត្រា សក់សេដ្ឋា។
ឯកសារវត្ថុតាង ទិញលក់និងប្រគល់ប្រាក់ជាងពីរលានដុល្លារអាមេរិក ដែលប្រគល់ទៅ លោក ឈូរ ច័ន្ទឌឿន អភិបាលខេត្ត កំពង់ឆ្នាំង តាមតំណាក់កាលនិមួយៗ មានឯកសារភ្ជាប់។
ការដោះដូរនៃកិច្ចសន្យា ដីទាំងបីចំនុចខាងលើ មានតម្លៃ សរុបទាំងបីកន្លែងមាន:3229.920ដុល្លាអាមេរិកការប្រគល់ដី និងសាងសង់ សំណង់ ពន្ធធនាគារខេត្ត មានទំហំជាង១៥ ហិចតាស្ថិតនៅភូមិ ត្រពាំងតាសុខ ឃុំព្រៃមូល ស្រុក រលាប្អៀរខេត្ត កំពង់ឆ្នាំងមានតម្លៃ សរុប.3245.031ដុល្លារអាមេរិកដោយប៉ាន់តម្លៃ ពីវិស្វករ សាងសង់ ពន្ធធនាគារខេត្តដែលមានបទពិសោធន៍ជាច្រើនឆ្នាំរួចជាស្ថាពរ៧០%នៃគម្រោង តាមឯកសារភ្ជាប់។
សូមបញ្ជាក់ផងដែលថា ឯកសារទាំងឡាយដែលបានផ្សព្វផ្សាយចេញ សេចក្តីចម្លងពីច្បាប់ដើម ដែលរក្សាទុក(នៅក្រុមហ៊ុន អស្ចារិទ្ធី ឯ.ក) ជាដៃគូរក្នុងការអភិវឌ្ឍន៍ ដ៏សំខាន់នៅខេត្តកំពង់ឆ្នាំង។
អាស្រ័យដូចបានជំរាបជូនខាងលើនាងខ្ញុំ ហើង ទិត្យរាត្រីលក្ខណ៍ សូមផ្តល់ព័ត៌មានបឋមដោយមានការទទូលខុសខ្ពស់ក្រុមការងារអ្នកសារព័ត៌មានយើង រងចាំការឆ្លើយបំភ្លឺ ដើម្បីផ្សព្វផ្សាយបន្ត គ្រប់ស្ថាប័ន ពាក់ព័ន្ធគ្រប់រាល់ម៉ោងធ្វើការ។
No comments