សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានអនុញ្ញាតឱ្យ ប្រជាពលរដ្ឋ វិលត្រឡប់ទៅផ្ទះបន្ដបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមបណ្តាព្រំដែន!​

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

------------------------------------------------------------

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី០៩ខែមីនា ឆ្នាំ២០២១ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងសម្របសម្រួលពលករដែលបានវិលត្រឡប់មកពីប្រទេសថៃចំនួន ៦៨៧នាក់ (ស្រី ៣៥៦នាក់) ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះពួកគេរៀងៗខ្លួន បន្ទាប់ពីពួកគេស្នាក់នៅមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យគ្រប់ចំនួន ១៤ថ្ងៃរួចមក។ 

ពួកគេត្រូវបានសមត្ថកិច្ច និងអាជ្ញាធរដឹកជញ្ជូនតាមរយៈរថយន្តរបស់កងទ័ពចំនួន ៣៦គ្រឿង នៅថ្ងៃទី៨ និងព្រឹកថ្ងៃ៩ ខែមីនា ឆ្នាំ២០២១ ដោយមានការជូនដំណើរដោយថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តបន្ទាយមានជ័យ។

លោក ហ៊ឹង រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានលើកឡើងថា ពលករដែលជិះរថយន្តដឹកចេញពីមណ្ឌលចត្តាឡីស័កក្នុងខេត្តបន្ទាយមានជ័យនោះ មានសុខភាពល្អជាធម្មតាទេ ដោយក្នុងមណ្ឌលចត្តាឡីស័កនោះ ក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់ថែរក្សាយ៉ាងយកចិត្តដាក់ និងផ្គត់ផ្គង់ស្បៀងអាហារទាំងពេលព្រឹក និងថ្ងៃត្រង់ដល់ពួកគាត់ ព្រមទាំងផ្តល់អាហារបន្ថែមទៀតផងដែរ ដូចជា មី និងទឹកសុទ្ធ ក្នុងការធ្វើដំណើរតាមផ្លូវ។ ក្នុងការធ្វើដំណើរតាមផ្លូវនោះ អ្នកគ្រប់គ្រង បានយកចិត្តទុកដាក់ ថែទាំសុខភាពដល់ពួកគាត់ថែមទៀតផងដែរ។  

រថយន្តនីមួយៗដាក់មនុស្សចំនួនតិច មិនប្រជ្រៀតគ្នា ស្របតាមវិធានសុខាភិបាល ហើយពេលដឹកទៅដល់ខេត្តនីមួយៗ ត្រូវដឹកបន្តបញ្ជូនទៅតាមមូលដ្ឋាន។ ក្នុងករណីមានការសង្ស័យត្រូវត្រួតពិនិត្យសំណាក និងព្យាបាលបន្តទៀត។ 

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាឱ្យចេញរថយន្តរបស់កងទ័ពចំនួន ២០៤គ្រឿង ដើម្បីដឹកជញ្ជូនពលរដ្ឋខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ ទៅកាន់រាជធានី ខេត្ត ដែលជាគោលដៅរបស់ពួកគាត់។ 

ទង្វើបែបនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបិទការធ្វើចត្តាឡីស័ក នៅតាមបណ្តារព្រំដែន សម្រាប់ពលករដែលមានសភាពធម្មតា លើកលែងតែពលករដែលមានអាការៈខុសប្រក្រតី។ ម្យ៉ាងវិញទៀត ដោយសារស្ថានភាពប្រជាពលរដ្ឋពេលនេះ បានសម្រុកចាកចេញពីប្រទេសថៃកាន់តែច្រើន ដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខ សម្ដេចតេជោ ហ៊ុន សែន បានតម្រូវឱ្យកងទ័ព ជួយដឹកពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ទៅកាន់គោលដៅតាមរាជធានី ខេត្ត ដើម្បីធ្វើចត្តាឡីស័កនៅខាងក្រោយ៕ដោយ៖ រស្មីក្រុងតាខ្មៅ!​!​!





No comments