សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

អាជ្ញាធរខេត្តសៀមរាប បានទទួល បងប្អូនពលករខ្មែរមកពីខេត្តបន្ទាយមានជ័យជាង៣០០នាក់ត្រូវបាន ដឹកមកដល់មណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាបហើយ!​!​!​!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

អាជ្ញាធរខេត្តសៀមរាប បានទទួល បងប្អូនពលករខ្មែរមកពីខេត្តបន្ទាយមានជ័យជាង៣០០នាក់ ត្រូវបានដឹកមកដល់មណ្ឌលចត្តាឡីស័កនៅខេត្តសៀមរាបហើយ!​!​!​!

----------------------------------------------------------

ខេត្ដសៀមរាប៖ នាថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារទៅសម្របសម្រួល និង ដឹកជញ្ជូនបងប្អូនពលករពីខេត្តបន្ទាយមានជ័យ សរុប ៣២៤នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ តាមរថយន្តយោធាចំនួន១៧គ្រឿង ឆ្ពោះមកកាន់មណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យនិងវិក្រឹតការខេត្តសៀមរាប បន្ទាប់ពីការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ។

តាមរយៈសារសំឡេងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានបញ្ជាក់ថា បន្ទាប់ពីពិនិត្យលើសភាពការណ៍នៅក្នុងព្រះរាជាណាចក្រថៃ គឺសម្ដេចសម្រេចបិទការធ្វើចត្តាឡីស័កនៅតាមព្រំដែនសម្រាប់អ្នកដែលមានសុខភាពធម្មតា ប៉ុន្តែនឹងត្រូវបន្តឲ្យមានការធ្វើចត្តាឡីស័កចំពោះអ្នកដែលមានការសង្ស័យ ។

សម្ដេចតេជោ បានបញ្ជាក់ទៀតថា បញ្ហាការធ្វើចត្តាឡីស័ករបស់យើង គឺចាប់ផ្ដើមពីសភាពការណ៍នៅក្នុងប្រទេសថៃដែលមានការឆ្លងក្នុងសហគមន៍យ៉ាងច្រើន ប៉ុន្តែឥឡូវសភាពការណ៍នៅក្នុងប្រទេសថៃបានត្រួតត្រាបានហើយ រាប់ទាំងរបាយការណ៍របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង ដែលបានបញ្ជាក់ថា ខេត្តនៅក្នុងប្រទេសថៃ ដែលជាប់ព្រំដែនជាមួយកម្ពុជា ក៏បានដកចេញពីចំណុចពណ៌ក្រហម បានន័យថា ខេត្តដែលមានហានិភ័យរួចទៅហើយ ។ តាមបណ្ដាញទំនាក់ទំនងសង្គម « ហ្វេសប៊ុក » ផ្លូវការរបស់ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដមបានសរសេរថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំបាទសូមទទូច និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ , ៣ កុំ ចូលរួម ស្កេនQR Code ឲ្យបានខ្ជាប់ខ្ជួន និងចូលរួមស្ម័គ្រចិត្តយកសំណាក ក្នុងករណីបងប្អូនទើបតែមក ឬពាក់ព័ន្ធនឹងកន្លែងដែលមានហានិភ័យ ដែលក្រសួងសុខាភិបាល បានប្រកាសកន្លងមក ក្នុងនោះសូមម្ចាស់អាជីវកម្ម ភោជនីយដ្ឋាន ហាងទំនិញ ផ្សារ សូមចុះឈ្មោះស្នើសុំ QR Code ដើម្បីចូលរួមចំណែក បង្ការ ទប់ស្កាត់ និងងាយស្រួលស្រាវរកអ្នកមានពាក់ព័ន្ធនឹងជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា ៣ការពារ រួមមាន ៖ ពាក់ម៉ាស់ លាងដៃ រក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គល និង ៣កុំ រួមមាន ៖ កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល ប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទៅកន្លែងមានមនុស្សច្រើនកុះករ កុំប៉ះពាល់ កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា និងកុំឱបគ្នាជាដើម ៕ដោយ៖តាខ្មៅ០៩







No comments