អាជ្ញាធរស្រុកល្វាឯមរកឃើញអ្នកដែលឆ្លងជំងឺកូវីដ- ១៩ ថ្មីចំនួន៩ នាក់...
អាជ្ញាធរស្រុកល្វាឯមរកឃើញអ្នកដែលឆ្លងជំងឺកូវីដ- ១៩ ថ្មីចំនួន៩ នាក់់....
...............................................................
ខេត្តកណ្តាល៖នៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នេះអាជ្ញាធរ ទើបប្រកាសថា បានឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ចំនួន៩នាក់ ដែលរស់នៅស្រុកល្វាឯម ខេត្តកណ្តាល ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល កំពុងដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធ ត្រួតពិនិត្យ ករណីនេះ ក្រោយលទ្ធផលតេស្តសំណាក ចេញដោយវិទ្យាស្ថាន ប៉ាស្ទ័រកម្ពុជា មាន វិជ្ជមានជំងឺកូវីដ-១៩ និង ចាត់វិធានការឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនយន្តការគ្រប់គ្រងសភាពការណ៍ ខិតខំប្រឹងប្រែងស្រាវជ្រាវ ស្វែងរកអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលជាមួយពួកគាត់បន្ថែមទៀត ដើម្បីយកសំណាកធ្វើតេស្តរកមេរោគ និង ដាក់ឲ្យធ្វើចត្តាឡីស័ក ស្ថិតនៅឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល ។
ឯកឧត្តមអភិបាលខេត្តកណ្តាល ថ្លែងថា ចំពោះអ្នកជំងឺកូវីដ- ១៩ ទាំង៩នាក់ ត្រូវបានក្រុមគ្រូពេទ្យ នាំយកមកសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ភ្លាមៗរួចហើយ។ដើម្បីគ្រប់គ្រងសភាពការណ៍នេះ លោកអភិបាលខេត្តកណ្តាល បានសម្រេចផ្អាកការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន នៅភូមិវាលធំ នៃឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ៕
No comments