បុរសជនជាតិចិនម្នាក់សង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិ ការណ៍សហគមន៍២០ កុម្ភៈ ជាមួយនារីជនជាតិចិនម្នាក់ដែលវិជ្ជមានកូវីដ 19 រកឃើញនៅឯខេត្តសៀមរាប!!!
បុរសជនជាតិចិនម្នាក់សង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ជាមួយនារីជនជាតិចិនម្នាក់ដែលវិជ្ជមានកូវីដ 19 រកឃើញនៅឯខេត្តសៀមរាប!!!
....................................................................
ខេត្តបន្ទាយមានជ័យ ៖ នាព្រឹក ថ្ងៃពុធ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១១នឹង២០នាទី
មន្ត្រីជំនាញសុខាភិបាល សមត្ថកិច្ចក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត និងលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត ដោយមានការចូលរួមពីលោកវរ:សេនីយ៍ទោរ ព្រហ្ម ពិសិទ្ធិ អធិការស្តីទី នគរបាលក្រុងប៉ោយប៉ែតនិងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត នឹងលោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែតនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានចុះស្រាវជ្រាវរកបុរសជនជាតិចិនម្នាក់ដែលសង្ស័យជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ជាមួយនារីជនជាតិចិនម្នាក់ដែលវិជ្ជមានកូវីដ19 រកឃើញនៅឯខេត្តសៀមរាប។
ករណីស្រាវជ្រាវរកបុរសចិនម្នាក់ខាងលើបានកើតឡើងនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នាថ្ងៃទី១០ មីនា ២០២១ ។ ទីបំផុតរកឃើញហើយបុរសជនជាតិចិនដែលសង្ស័យនេះគឺកំពុងស្ថិតនៅផ្ទះជួលមួយកន្លែងទល់មុខផ្ទះសំណាក់ណាវី ខណៈជំហានដំបូង អាជ្ញាធរ និងសមត្ថកិច្ចសុំឆែកឆេរផ្ទះសំណាក់មួយនៅក្នុងភូមិកើតហេតុខាងលើមិនឃើញ។
តាមប្រភពពីអាជ្ញាធរនិងសមត្ថកិច្ចថា បុរសជនជាតិចិនម្នាក់នេះសង្ស័យជាប់ពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍២០ កុម្ភៈ ព្រោះមានស្ត្រីជនជាតិចិនម្នាក់ជាដៃគូបុរសខាងលើត្រូវរកឃើញវិជ្ជមានកូវីដនៅឯខេត្តសៀមរាប និងធ្លាប់ចុះឡើងជួបជាមួយបុរសជនជាតិចិននេះដែរ។លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតប្រាប់អង្គភាពសារព័ត៌មាន(រស្មីក្រុងតាខ្មៅ)នៅកន្លែងកើតហេតុថានេះគ្រាន់តែជាករណីសង្ស័យ ហើយចុះស្រាវជ្រាវតាមការណែនាំរបស់ថ្នាក់លើតែប៉ុណ្ណោះព្រោះស្ត្រីជាដៃគូបុរសចិនរូបនេះរកឃើញវិជ្ជមានកូវីដនៅឯខេត្តសៀមរាបរួចហើយ។
លោកបញ្ជាក់ថា ដរាបណាសំណាកវិភាគចេញជាលទ្ធ ផលពីវិទ្យាស្ថានប៉ាស្ទ័រទើបវាជាកាពិត។បើតាមប្រភពបុរសជនជាតិចិនម្នាក់នេះស្នាក់នៅជាន់ទី៤នៃផ្ទះជួលកើតហេតុហើយផ្ទះជួល១កន្លែងនេះមានចិន និងខ្មែររស់នៅជាង៣០នាក់សុទ្ធតែជាបុគ្គលិកអនឡាឡាមិនតែប៉ុណ្ណោះ បើតាមប្រភពព័ត៌មានបានបន្តថា បុរសចិនរូបនេះបច្ចុបន្នចេញចូលធ្វើការចំណុចមួយនៃកាស៊ីណូហូលីដេជិតមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយពេលនេះអាជ្ញាធរកំពុងដឹកនាំមន្ត្រីនិងសមត្ថកិច្ចជំនាញចុះទៅទីនោះដើម្បីប្រមូលអ្នកធ្វើការជាមួយបុរសចិនខាងលើយកសំណាកវិភាគដើម្បីបញ្ជូនទៅភ្នំពេញផងដែរ។
គួរបញ្ជាក់ថា ចំណុចផ្ទះជួលដែលបុរសជាប់សង្ស័យស្នាក់នៅពេលនេះអាជ្ញាធរបានហ៊ុមព័ទ្ធខ្សែសុវត្ថិភាព ហើយខាងមន្ទីរសុខាភិបាលបានដាក់គ្រូពេទ្យជំនាញនៅទីនោះមួយក្រុមត្រៀមប្រមូលដំណាកវិភាគពីមនុស្សស្នាក់នៅទីនោះទាំងអស់បញ្ជូនទៅវិទ្យាស្ថាប៉ាស្ទ័រ។ដោយឡែកបុរសចិនសង្ស័យ ត្រូវបានអាជ្ញាធរថានឹងបញ្ជូនទៅដាក់ដាច់ដោយឡែកយកដំណាកវិភាគនៅទីតាំងធ្វើចត្តាឡីស័កមួយកន្លែងក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕ដោយ,លោក កើ រំ លី ហៅតាខ្មៅ០១៣
No comments