ឈាមស្រែកស្បែកហៅ!!!! ឃាតករដៃដល់សម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់នៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ!!!
ឈាមស្រែកស្បែកហៅ!!!! ឃាតករដៃដល់សម្លាប់ស្ត្រីបុគ្គលិកកាស៊ីណូម្នាក់នៅក្រុងប៉ោយប៉ែត ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ!!!
............................................................................
ខេត្តសៀមរាប៖ទីបំផុតជនល្មើសដែលសម្លាប់នារីស្រស់ស្អាត នៅក្នុងបន្ទប់ជួល លើឡៅតឿ ក្នុងបន្ទប់លេខ៥ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយនៅវេលាម៉ោង២២និង០០នាទីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ នៅទីរួមខេត្តសៀមរាប ស្របពេលសពនារីវ័យក្មេងក៏កំពុងបូជាដែលនោះ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យក្រោយពីធ្វើសកម្មភាពចាប់រំលោភសម្លាប់ ប្លន់យកទ្រព្យសម្បត្តិ នៅក្នុងបន្ទប់ជួលនៅក្រុងប៉ោយប៉ែតរួចមក ជនសង្ស័យបានរត់គេចខ្លួនទៅខេត្តសៀមរាបសំងំលាក់ខ្លួន ក្រោយពីធ្វើការស្រាវជ្រាវរបស់សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែត និងនគរបាលខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលខេត្តសៀមរាប និងកម្លាំងព្រហ្មទណ្ឌនៃអគ្គនាយកដ្ឋាននគរបាលជាតិ និងមានការសម្របសម្រួលពីតំណាងអយ្យការផងនោះ បានធ្វើការឃាត់ខ្លួនជនសង្ស័យ នៅក្នុងទីរួមខេត្តសៀមរាប ដោយដកហូតបានកាំបិទមួយដែលបានធ្វើសកម្មភាពលើជនរងគ្រោះផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ រឿន ធារិន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសម្លាប់ពិតមែន។ ដោយនៅអំឡុងដើមឆ្នាំ២០១៨ ខ្លួនបានស្គាល់ និងលង់ស្រឡាញ់នារីរងគ្រោះ តែនាងមិនដឹងខ្លួននោះ។
នៅវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃ០២ ខែមីនា ឆ្នាំ២០២១ ខ្លួនបានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ពេលនាងបើកទ្វារខ្លួនក៏បានច្រាននាងចូលក្នុងបន្ទប់ ចាប់នាងផ្តួលទៅលើការ៉ូ បានយកកូនកាំបិតភ្ជុងទៅជនរងគ្រោះ។
បន្ទាប់មកក៏វាយចំពោះនាងបណ្តាលឲ្យចុកឆ្អល់គ្មានកម្លាំងរើបំរ៉ាស់ ហើយបានធ្វើសមក្មភាពរំលោភសេពសន្ថវៈទៅលើជនរងគ្រោះបានសម្រេចមួយលើក។
ដោយបារម្ភខ្លាចជនរងគ្រោះប្តឹងគេក៏បានយកកូនកំបិតចាក់ច្រត់ទៅលើបំពង់កជនរងគ្រោះបណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេីយក៏បានប្រមូលយកសម្ភារៈរបស់ជនរងគ្រោះមានដូចជា ទូរស័ព្ទម៉ាក Oppo ១គ្រឿង, ចិញ្ចៀន ២វង់, ខ្សែក ១ខ្សែ, ប្រាក់បាត ៦.០០០ បាត, ប្រាក់ដុល្លារ ១២០$ ហើយឡើងជិះរថយន្តឈ្មួលគេចខ្លួនមកខេត្តសៀមរាប។
គួររម្លឹកដែរថា ជនរងគ្រោះឈ្មោះ ហួន ស្រី អាយុ២៣ឆ្នាំ មុខរបម្រើការងារនៅកាស៊ីណូ ហ្ក្រេនរីសត រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានជនល្មើសចាក់ជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាមនៅក្នុងបន្ទប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ក្រោយពីធ្វើកោសល្យវិច័យរួច ជំនាញក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវេលាម៉ោងជិត២ ឈានចូលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ក្រោយមកកម្លាំងសមត្ថកិច្ចបានដុតដៃដុតជើងស្វែងរកជនល្មើស រហូតកំណត់បានមុខសញ្ញា សហការគ្នាឈានដល់ការចាប់ឃាត់ខ្លួនបាននៅទីរួមខេត្តសៀមរាបបានតែម្ដង៕
ដោយ៖លោក កើ រំ លី ហៅតាខ្មៅ០១៣
No comments