សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវបានកម្លាំងជំនាញប៉ុស្តិ៍និរោធឃាត់ខ្លួនបាន...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


បុរសម្នាក់ធ្វើសកម្មភាពលួចម៉ូតូត្រូវបានកម្លាំងជំនាញប៉ុស្តិ៍និរោធឃាត់ខ្លួនបាន...

..................................................................

ភ្នំពេញ៖កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ននិរោធឃាត់ខ្លួនជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូ ហេតុការណ៍នេះថ្ងៃទី ០៤.០៣.២០២១ ម៉ោង០២និង៣០នាទី រំលងអាធ្រាតនៅចំណុចមុខផ្ទះជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅ

បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ សំ ចាន់ថន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឃាត់ខ្លួនឈ្មោះ គង់ ឆវណ្ណ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

ករណីហេតុការណ៍ខាងលើនៅថ្ងៃទី ០៤-០៣-២០២១ ម៉ោង០២និង៣០នាទី ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ ក្រហាម ពាក់ផ្លាកលេខ កំពត 1D-8121 លេខតួ+លេខម៉ាស៊ីន 1941100 នៅចំណុចកើតហេតុ រួចចូលដេកក្នុង ផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ គង់ ឆវណ្ណ និងឈ្មោះ ធី ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះដោយ យកទួណឺវ៉ីសចាក់សោម៉ូតូត្រូវ នាំគ្នាបញ្ឆេះជិះគេចខ្លួន។ 

លុះដល់ម៉ោង១០និង០០នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ គង់ ឆវណ្ណ ជិះម៉ូតូម៉ាកខាងលើ ទៅរកលក់ឲ្យគេនៅភូមិកើតហេតុខាងលើ ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមនិង វត្ថុតាងម៉ូតូ ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យ ឈ្មោះ ធី បានរត់គេចខ្លួនបាត់កន្លងមកជនសង្ស័យឈ្មោះ គង់ ឆវណ្ណ ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន ០២លើក ៖

.លើកទី១ ៖ រយៈពេល ០៦ខែ ក្នុងឆ្នាំ២០១៥ ពីបទ ៖ លួច ។

.លើកទី២ ៖ រយៈពេល ០១ឆ្នាំ ក្នុងឆ្នាំ២០១៧ ពីបទ ៖ លួច ពាក់ព័ន្ធនឹងករណីនេះជនសង្ស័យប្រើប្រាស់គ្រឿងញឿន។ 

បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួននៃអធិការខណ្ឌច្បារអំពៅដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។







No comments