លោក យី យ៉េន អភិបាលរងស្រុកល្វាឯមតំណាងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុកបានដឹកនាំក្រុមការងារ សសយក ស្រុក និងឃុំនិងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ចុះផ្សព្វផ្សាយនិងអប់រំអំពីវិធីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩....

....................................................................
ខេត្តកណ្តាល៖ព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២១ លោក យី យ៉េន អភិបាលរងស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក តំណាងលោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក។
អមដំណើរដោយលោកវរសេនីយ៍ឯកហេងសុផលអធិការស្រុកល្វាឯមបានដឹកនាំកងកម្លាំងនឹងក្រុមការងារ សសយក ស្រុក និងឃុំ សហការជាមួយអាជ្ញាធរភូមិឃុំ និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុក ចុះផ្សព្វផ្សាយ និងអប់រំអំពីវិធីបង្ការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (៣ការពារ និង៣កុំ) ព្រមទាំងបានចែកម៉ាស ទឹកអាកុល ជែលលាងដៃដល់អាជីវករ ក៏ដូចជាអ្នកធ្វេីដំណេីរទៅមកក្នុងឃុំចំនួនបី មានឃុំអរិយក្សត្រ សារិកាកែវ និងពាមឧកញ៉ាអុង ដែលជាឃុំមានប្រជាពលរដ្ឋពាក់ព័ន្ធនឹងព្រឹត្តការណ៍សហគមន៍២០កុម្ភៈ។
No comments