សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក​ កន​ សុខកាយ​ អភិបាល នៃគណៈអភិបាលស្រុក​ល្វាឯម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩​ ស្រុកល្វាឯមអញ្ជើញអមដំណើរ ឯកឧត្តម​ គង់ សុភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត​ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនិងព្រឹត្តិការណ៍ថ្ងៃទី២០​ ខែកុម្ភៈ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក​ កន​ សុខកាយ​ អភិបាល នៃគណៈអភិបាលស្រុក​ល្វាឯម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩​ ស្រុកល្វាឯមអញ្ជើញអមដំណើរ ឯកឧត្តម​ គង់ សុភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត​ បានចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនិងព្រឹត្តិការណ៍ថ្ងៃទី២០​ ខែកុម្ភៈ..
.....................................................................
ខេត្តកណ្តាល៖នៅព្រឹកថ្ងៃអង្គារ៍ ៤រោច​ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិនា​ ឆ្នាំ២០២១ ឯកឧត្តម​ គង់ សុភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការប្រគ្រប់គ្រងជំងឺកូវីដ-១៩​(COVID-19) ខេត្តកណ្តាល​ បានអញ្ជេីញចុះសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយនិងព្រឹត្តិការណ៍ថ្ងៃទី២០​ ខែកុម្ភៈ​ ឆ្នាំ២០២១​ អមដំណើរដោយ លោក​ កន​ សុខកាយ​ អភិបាល នៃគណៈអភិបាលស្រុក​ល្វាឯម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩​ ស្រុកល្វាឯមកុំពុងធ្វេីចត្តាឡីស័កនៅក្នុងមណ្ឌលចត្តាឡីស័កស្រុកល្វាឯម​ ដែលមានទីតាំងស្ថិតក្នុងវិទ្យាល័យ​ ហ៊ុន​ សែន​ ពាមឧកញ៉ាអុង​ ឃុំពាមឧកញ៉ាអុង​ ស្រុកល្វាឯម។ 

​ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់​ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តទទួលបន្ទុកស្រុកខ្សាច់កណ្តាល​ និងស្រុកល្វាឯម,​ ប្រធានមន្ទីរពាក់ព័ន្ធ,​ ស្នងការរងនគរបាលខេត្ត,​ មេបញ្ជាការរងរាជអាវុធហត្ថខេត្ត,​ លោក​ លោកស្រីអភិបាលរងស្រុក​,​ នាយក​ នាយករងរដ្ឋបាលស្រុក,​ អធិការ​ អធការរងនគបាលស្រុក,​ព្រមទាំង មន្ត្រីសាលាស្រុក​ យុវជន​ សសយក​ ព្រមទាំងកងកម្លាំង​ និងប្រជាការពារប្រចាំការនៅមណ្ឌលចត្តាឡីស័កស្រុក។ 


ក្នុងនោះផងដែរ​ ឯកឧត្តមអភិបាលខេត្ត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងជំងឺកូវីដ-១៩​ ខេត្ត​ បានឧបត្ថម្ភថវិកាជូនដល់កងកម្លាំង​ យុវជន​ សសយក​ ព្រមទាំងកម្លាំងប្រជាការពារ​ ដែលប្រចាំការការពារមណ្ឌលចត្តាឡីស័កស្រុក​ ម្នាក់ៗថវិកា២០,០០០រៀល។





















No comments