សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជូនអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជូនអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ..

.............................................................

ខេត្តកណ្តាល៖ថ្ងៃអាទិត្យ ១០កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល អមដំណើរដោយលោកឧត្តម សេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានដឹកនាំក្រុមការងារចុះពិនិត្យ និងបញ្ជូនអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាបុគ្គលិកបម្រើការងារនៅភោជនីយដ្ឋានឡូហ្សិក២ ចំនួន៧៥នាក់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមសិក្សាព្រែកតាពៅ ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ និងបានបញ្ជាឱ្យផ្អាកដំណើការអាជីវកម្មភោជនីយដ្ឋាននេះជាបណ្តោះអាសន្ន។

ក្នុងប្រតិបត្តិការនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈ អភិបាលខេត្តកណ្ដាលបានណែនាំដល់ បងប្អូន ក្មួយៗដែលត្រូវធ្វើចត្តាឡីស័កទាំងអស់នាពេលនេះ ត្រូវចូលរួមគោរព អនុវត្តឱ្យបានដាច់ខាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមផ្តល់សំណាក ដើម្បីធ្វើតេស្ត ឱ្យបានគ្រប់តាមលក្ខខណ្ឌរបស់ក្រុមគ្រូពេទ្យជំនាញ រីឯអាជ្ញាធរ មានសមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ការពារ យាមកាម ដោយមិនត្រូវមានការធ្វេសប្រហែស បណ្តាល ឱ្យអ្នកធ្វើចត្តាឡីស័ក លួចរត់ចេញពីមណ្ឌលចត្តាឡីស័កបាន ជាដាច់ខាត។






















No comments