សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឈ្មោះ "ប៉ោសេង ថតរូប " ម្ចាស់អាខោនហ្វេសប៊ុកត្រូវបានសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩ !!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឈ្មោះ "ប៉ោសេង ថតរូប " ម្ចាស់អាខោនហ្វេសប៊ុកត្រូវបានសមត្ថកិច្ច ធ្វើកិច្ចសន្យាអប់រំណែនាំ ក្រោយបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូវីដ១៩ !!! 

...................................................................

ខេត្តបន្ទាយមានជ័យ ៖ ថ្ងៃពុធ ៤ កើត ខែចេត្រ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ នេះ ដោយមានការចង្អុលបង្ហាញ និងណែនាំពី លោក ឧសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៏ស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៌ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ សហការជាមួយអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ " ប៉ោសេង ថតរូប " ដែលបានបង្ហោះព័ត៌មានមិនពិតពាក់ព័ន្ធកូវីដ-19 មានខ្លឹមសារថា ៖ "នៅភូមិដុងអារ័ញ្ញយើងនិងឯង សូមបងប្អូនប្រុងប្រយ័ត្ននិងការពារទាំងអស់គ្នា" ដោយមានភ្ជាប់ជាមួយនៅរូបភាពរបស់ក្រុមគ្រូពេទ្យ និងឡានពេទ្យទៀតផង ដែលទង្វើនេះបានបង្កឱ្យ មានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ។ 

ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលឃើញថា ម្ចាស់អាខោនខាងលើមានឈ្មោះ វ៉ា ប៉ោសេង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពនេះតទៅទៀត ។

#ដោយរស្មីក្រុងតាខ្មៅ!!!!













No comments