សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

តារាកំពុងរះទាំង៦នាក់ភ្លាត់ស្នៀតខណៈពេលកំពុង ឆក់ត្រូវសមត្ថកិច្ចជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនបាន..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


តារាកំពុងរះទាំង៦នាក់ភ្លាត់ស្នៀតខណៈពេលកំពុងឆក់ត្រូវសមត្ថកិច្ចជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនបាន..

...................................................................

ភ្នំពេញ៖យុវជនទាំង៦នាក់ត្រូវបានកម្លាំងជំនាញអធិការខណ្ឌច្បារអំពៅឃាត់ខ្លួនភ្លាមៗក្រោយពីធ្វើសកម្មភាព(ឆក់ខ្សែក) ចំណុចទីតាំងធ្វើសកម្មភាពឆក់នៅមុខដីឡូត៍គ្មានលេខ ផ្លូវបេតុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ នៅថ្ងៃទី ១៩-០៣-២០២១ ម៉ោង១៤និង៣០នាទី។

បើតាមការឲ្យដឹងពីជនរងគ្រោះឈ្មោះ អាត ស្រីកា ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងអ៊ុតសក់ ស្នាក់នៅភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌ ច្បារអំពៅ។

សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០៦នាក់ ៖

១-ឈ្មោះកៅ វិចិត្ររាជ ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ តាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

២-ឈ្មោះសុក ធា ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន។

៣-ឈ្មោះប៊ុន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន។

៤-ឈ្មោះ អ៊ុំ និមល ភេទប្រុស អាយុ ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅផ្ទះគ្មានលេខ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

៥-ឈ្មោះពេជ្រ សៀវនី ភេទប្រុស អាយុ១៦ ឆ្នាំ ជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន។

៦-ឈ្មោះសុខ វិសិដ្ឋ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិបឹងសា ឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

បើតាមការបញ្ជាក់ពីជនរងគ្រោះថាហេតុការណ៍ ៖ មុនពេលកើតហេតុជនរង គ្រោះ និងមិត្តភក្តិជិះម៉ូតូឌុបគ្នាទៅផឹកកាហ្វេ ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យ ០៦នាក់ខាងលើ ជិះម៉ូតូ ០៣គ្រឿង ម៉ាក Honda C-១២៥ ពណ៌ខ្មៅ (ពាក់ផ្លាកលេខ ៖ ស្វាយរៀង 1Q-2353, ភ្នំពេញ 1IN-4203, ភ្នំពេញ 1IQ1069) ធ្វើសកម្មភាពឆក់ខ្សែកប្លាទីនទម្ងន់៧ជី មាន បន្តោងដាំត្បូងពេជ្រពីជនរងគ្រោះបានសម្រេច រួចគេចខ្លួន ពេលនោះជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗ ខណះពេលនោះក៏មានសមត្ថកិច្ចកំពុងល្បាតក្បែរនោះដេញតាមដល់ក្នុងដីឡូត៍ក្បែរនោះ ក៏ដួលម៉ូតូជ្រុះបាត់ខ្សែកជនរងគ្រោះ ភ្លាមៗនោះរួចសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យទាំង០៦នាក់ខាងលើ រួមនិងវត្ថុតាងម៉ូតូ៣គ្រឿង ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។ដោយរស្មីក្រុងតាខ្មៅ





No comments