សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពិតជាមិនធម្មតាទេ!!!ក្រុមហ៊ុនពុះដីល្វែង មហាសាល ហៅ (ផ្សារតាចិនខ្មៅ )ហ៊ានចាក់ដីរំលោភ លើដីរថភ្លើងជារបស់រដ្ឋ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ពិតជាមិនធម្មតាទេ!!!ក្រុមហ៊ុនពុះដីល្វែង មហាសាល ហៅ (ផ្សារតាចិនខ្មៅ )ហ៊ានចាក់ដីរំលោភ លើដីរថភ្លើងជារបស់រដ្ឋ..

...............................................................

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី16.03.2021ក្រុមការងាអ្នកសារព័ត៌មានយើងចុះទៅផ្តិតរូបរបស់ក្រុមហ៊ុន ពុះដីល្វែង មហាសាល ហៅ(ផ្សារតាចិនខ្មៅ )ចាក់ដីរំលោភ លើដីរថភ្លើងរបស់រដ្ឋ និងសាងសង់សំណង់ខុសបច្ចេកទេស នៅចំនុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

-លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែននគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ចំពោះការសាងសង់សំណង់ខុសបច្ចេកទេស ដែលនៅចំនុចកើតហេតុខាងលើ ឬមួយបានលាភសក្ការៈ បានជាមិនអើរពើ និងរក្សាភាពស្ងប់ស្ងាត់

.លោក ឈឿន ក្រៃយ៉ុង នាយករដ្ឋបាល សាលាខេត្តបន្ទាយមានជ័យ មេត្តាចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យផងទាន។ យ៉ាងណាមិញ សំណង់ សាងសង់ខុសបច្ចេកទេស និងចាក់ដីលុបចំណីដីរថភ្លើងនៅចំនុចផ្សារតាចិនខ្មៅ ក្រុមការងារអ្នកសារព័ត៌មាន យើងរងចាំ ការឆ្លើយ បំភ្លឺពីសំណាក់៖

១.ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តបន្ទាយមានជ័យ

២.លោក សុក ចាន់ថា ជាប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ(គ្រប់គ្រងផ្លូវថ្នល់)

៣.លោក ឈឿន ក្រៃយ៉ុង នាយរដ្ឋបាលសាលាខេត្ត បន្ទាយមានជ័យ ក្នុងនាមលោក ជាអ្នកមើលថែសម្បត្តិរដ្ឋមានវិធានការយ៉ាងណាវិញ។(ដោយតាខ្មៅ០១)




















No comments