សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្មករកម្មការនីរោងចក្រអប់អសាទរជូនចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះដោះស្រាយវិវាទជាមួយរោងចក្រ....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្មករកម្មការនីរោងចក្រអប់អសាទរជូនចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះដោះស្រាយវិវាទជាមួយរោងចក្រ....

....................................................................

ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាដល់ក្រុមការងារដោះស្រាយវិវាទជាមួយកម្មករ កម្មការិនី រោងចក្រចំនួន២ ក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ ត្រូវអនុវត្តនីតិវិធីការងារ ទាំងថ្ងៃ ទាំងយប់ធ្វើយ៉ាងណាត្រូវបើកប្រាក់ជូនកម្មករឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានដាក់បញ្ជាបែបនេះ ក្នុងឱកាសឯកឧត្តម អញ្ជើញប្រគល់សម្ភារៈ របស់រោងចក្រ

ឌិកនើធី និងរោងចក្រអ៊ីកូបេស ជូនក្រុមហ៊ុនមួយដែលធ្វើការដេញថ្លៃបាន នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅរោងចក្រ ឌិកនើធី។


ឯកឧត្តមបន្តថា ដើម្បីសម្រួលដល់បងប្អូនកម្មករ កម្មការិនី ដែលបានទន្ទឹងនូវប្រាក់ឧបត្ថម្ភនានា បន្ទាប់ពីម្ចាស់រោងចក្រចំនួនពីរនេះ ត្រូវបានថៅកែរត់ចោលកាលពីកំឡុងចុងឆ្នាំ២០១៩។ ហើយនៅពេលនេះ យើងបានធ្វើការដេញថ្លៃជាសាធារណៈ នូវសម្ភារៈរបស់រោងចក្រទាំងពីរនេះ បានរួចរាល់ហើយ ដូច្នេះសូមឱ្យក្រុមការងារទាំងអស់ ត្រូវធ្វើការអនុវត្តតាមនីតិវិធីការងារ ធ្វើយ៉ាងណាពន្លឿនដល់ការបើកប្រាក់ជូនបងប្អូនកម្មករ កម្មការនី ឱ្យបានមុនថ្ងៃចូលឆ្នាំចិនខាងមុខនេះផងដែរ។

ក្នុងឱកាសនោះដែរបងប្អូនកម្មករ កម្មការនីរោងចក្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផលប្រយោជន៍របស់បងប្អូន កម្មករ កម្មការិនី រហូតទទួលបានលទ្ធផលនៅពេលនេះ។

សូមបញ្ជាក់ផងដែរថា រោងចក្រឌិកនើធី និងរោងចក្រអ៊ីកូបេស ត្រូវបានថៅកែរោងចក្រ រត់ចោលកាលពីចុងឆ្នាំ២០១៩ ដែលមានកម្មករសរុបជាង ១ពាន់នាក់។ ហើយកម្មករដែលត្រូវទទួលបានអត្ថប្រយោជន៍រួមមាន៖ ប្រាក់ខែចុងក្រោយ ប្រាក់អតីតភាពការងារ ប្រាក់បំណាច់ឆ្នាំដែលនៅសល់ និងប្រាក់ដែលក្រុមហ៊ុននៅមានជំពាក់។

















No comments