សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កូនប្រុសបែកថ្នាំដុតផ្ទះឪពុកខ្លួនឯងឆេះខ្ទេចគ្មានសល់!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កូនប្រុសបែកថ្នាំដុតផ្ទះឪពុកខ្លួនឯងឆេះខ្ទេចគ្មានសល់!!!

......................................................................

ខេត្តបាត់ដំបង៖សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប្រើអំពើហិង្សាក្នុងគ្រួសារនឹងនឹងដុតផ្ទះឆេះអស់ទាំងស្រុងមួយខ្នងត្រូវនឹងថ្ងៃអាទិត្យទី០៧ ខែកុម្ភះ ឆ្នាំ២០២១ នៅវេលាម៉ោង ៩:៣០នាទី នៅចំណុចក្រុមទី ៣១ភូមិបល្ល័ង្កក្រោមឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋភ្លាមៗ លោកវរសេនីយ៍ឯក ផង សុភាព អធិការនគរបាលស្រុកថ្មគោល បានបញ្ជា លោកវីរៈសេនីយ៍ទោ អៀង វណ្ណថា អធិការរងទទួលបន្ទុកផ្នែកនគរបាលយុត្តិធម៌ លោកវរសេនីយ៍ទោ អឹង សុវណ្ណ អធិការរងទទួល.ផ្នែកសណ្ដាប់ធ្នាប់សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ រូងជ្រៃ បានដឹកនាំកម្លាំងចុះស្រាវជ្រាវនិងបានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យប្រើអំពើហិង្សាក្នុងគ្រួសារបង្កឡើងដោយ(បទធ្វើឲ្យខូចខាតដោយចេតនាដុតផ្ទះបំផ្លាញចោល)កើតឡើងបង្កដោយជនសង្ស័យជាកូនប្រុសបង្កើតមាន ឈ្មោះ សឺតសីលា ភេទ ប្រុស អាយុ៣០ ឆ្នាំរស់នៅភូមិ បល្ល័ង្គ ក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបាត់ដំបង។


បានយកដែកកេះធ្វើសកម្មភាពដុតផ្ទះរបស់ឪពុកបង្កើតខ្លួន ឈ្មោះ (ពិត សឺត) ភេទប្រុស អាយុ៥៦ ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិឃុំកើតហេតុខាងលើ បណ្ដាលឱ្យឱ្យឆេះផ្ទះមួយខ្នង ដែលមានទំហំ ៦មx៧ម ខូចខាតសម្ភារក្នុងផ្ទះអស់ទាំងស្រុង១០០%។

-សម្ភារៈដែលខូចខាតផ្សេងទៀតរួមមាន៖

-គ្រែដេកចំនួន០១ (ខូចខាតទាំងស្រុង)

-ទូរដាក់ខោអាវ (ខូចខាតទាំងស្រុង)

-តុឈើ ០២

-ទូរទស្សន៍ ០១ សំលៀកបំពាក់មួយចំនួន (ខូចខាតទាំងស្រុង )សរុបជាប្រាក់អស់ ១៣.០០០$ (មួយមុឺនបីពាន់ដុល្លាអាមេរិក ) តែមិនមានរងរបួសដល់មនុស្សឡើយ ។

មូលហេតុ: ជនសង្ស័យប្រើប្រាស់ថ្នាំញៀនធ្ងន់ធ្ងរ (បែកថ្នាំ)ទើបបណ្ដាលឱ្យដុតផ្ទះឪពុកចោល ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋានគរបាលស្រុកថ្មគោលដើម្បីធ្វើការសាកសួរបន្តនិងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធីច្បាប់។














No comments