លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះណែនាំដល់អាជីវករ មិនឱ្យលក់ រំសេវផ្ទុៈនិងផាវ គ្រប់ប្រភេទ !!!
លោកវរសេនីយ៍ឯក សៅ សារឿន អធិការក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបានចុះណែនាំដល់អាជីវករ មិនឱ្យលក់ រំសេវផ្ទុៈនិងផាវ គ្រប់ប្រភេទ!!!
...................................................................
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី 0៤ ខែ កុម្ភៈ ឆ្នាំ ២០២១ វេលាម៉ោង ០៨ និង ៣០ នាទី ក្រោមការដឹកនាំនឹងចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុង ប៉ោយប៉ែត ដាក់បទបញ្ជាទៅកម្លាំងជំនាញ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួល ផែន ចរាចរណ៍និងលោកវរសេនីយ៍ទោ ចាន់ សុភី អធិការរងទទួល ផែន អាវុធជាតិផ្ទុះនិងកម្លាំងចរាចរណ៍នឹង សណ្ដាប់ធ្នាប់នឹង កម្លាំងប៉ុស្តិ៍រដ្ឋបាល សង្កាត់ ប៉ោយប៉ែត សង្កាត់ ផ្សារកណ្តាល មានកម្លាំងសរុប ២១នាក់បានចុះ សម្រួលចរាចរណ៍ តាមដងផ្លូវសំខាន់ៗ នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត នឹងចុះរៀបចំសណ្តាប់ធ្នាប់ នៅចំណុចផ្សារកណ្តាលនឹង ផ្សារប៉ោយប៉ែតថ្មី (ហៅផ្សារអគ្គៈ)និង ធ្វើការណែនាំអប់រំ ដល់ អាជីវករ ដែលដាក់តាំងលក់គ្រឿងសែនចូលឆ្នាំ ចិននឹង វៀតណាម សមត្ថកិច្ចបានណែនាំ ដល់អាជីវករ មិនអោយលក់ រំសេវផ្ទុៈ និងផាវគ្រប់ប្រភេទ បានចំនួន ២៩ កន្លែង ផងដែរ ស្ថិតនៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
លេខទូរស័ព្ទ ទំនាក់ទំនង អន្តរាគមន៍ នគរបាល ក្រុងប៉ោយប៉ែត មានលេខ ☎️0977780164 ក្នុងនោះលោកអធិការក៏អំពាវនាវដល់បងប្អូនប្រជា ពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
No comments