សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

កម្លាំងជំនាញអធិការស្រុកកៀនស្វាយចុះបង្ក្រាបសង្វៀនលួច ជល់មាន់..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


កម្លាំងជំនាញអធិការស្រុកកៀនស្វាយចុះបង្ក្រាបសង្វៀនលួច ជល់មាន់..

..................................................................

ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃសៅរ៍ ០២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២១នេះ ក្រោមការដឹកនាំចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល លោកវរសេនីយ៍ឯក ព្រំ សំណាង អធិការស្រុកកៀនស្វាយ បានដឹកនាំកម្លាំងនគរបាលស្រុកបានចុះបង្ក្រាបល្បែងជល់មាន់នៅចំណុចក្នុងដីចំការចេក ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

វត្ថុតាងចាប់យករួមមានៈ

១.ម៉ាក់ស្មាសពណ៌ខ្មៅសេរីឆ្នាំ២០០៥ពាក់ស្លាកលេខកណ្ដាល១J ៧៥៥៤ ,

២.ម៉ាក់វ៉េវពណ៌ក្រហមសេរីពាក់ស្លាកលេខភ្នំពេញ១T៨៧១៧ , 

៣.ម៉ាក់សុងព្រីងទុំពណ៌ខ្មៅពាក់ស្លាកលេខឆ ៨០៨៦ភព១ , 

៤.ម៉ាក់គុបជ្រុងខៀវចាស់ពាក់ស្លាកលេខកណ្ដាល១C៨៥៨៣ , 

៥.ម៉ាក់គុបមូលចំនួនពីរគ្រឿងពណ៌ខៀវចាស់គ្មានស្លាកលេខ , 

៦.មាន់ជល់ចំនួនមួយក្បាល , 

៧.កម្រ្តក់សំរាប់ដាក់មាន់ចំនួនពីរ , 

៨.ស្គត់រុំខ្នាយមាន់ចំនួន០៨ដុំ , 

៩.ស្បែកជើងចំនួន០៣គូរ,

បើតាមការណ៍អោយដឹងពីលោកវរសេនីយ៍ឯក ព្រំ សំណាង ថា នៅរសៀលថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២១កំលាំងនគរបាលផ្នែកយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ រួមជាមួយកំលាំងប្រជាការពារ ចុះល្បាតក្នុងភូមិសាស្រ្ត ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក៏បានប្រទះឃើញមនុស្សមួយក្រុមកំពុងលេងល្បែងជល់មាន់នៅក្នុងដីចំការចេកមិនស្គាល់ឈ្មោះម្ចាស់ចំការ ឃើញដូច្នេះក្រុមមនុស្សដែលកំពុងលេងល្បែងសុីសងខុសច្បាប់ជល់មាន់បាននាំគ្នាំរត់គេចខ្លួនបាត់អស់ដោយបន្សល់ទុកនូវវត្ថុតាងដូចខាងលើ។

ចំពោះវត្ថុតាងបញ្ចូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីស្វែងរកអ្នកបើកអោយលេងល្បែងសុីសងខុសច្បាប់នេះ ដើម្បីចាត់ការតាមនីតិវិធី៕
















No comments