សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក អ៊ូ ឈាង អភិបាលស្រុកនិងជាប្រធានអនុសាខា កាក បាទក្រហមស្រុកកៀនស្វាយ បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលកំពុងមានទុក្ខដោយសារភ្លើងឆេះផ្ទះ....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក អ៊ូ ឈាង អភិបាលស្រុកនិងជាប្រធានអនុសាខា កាក បាទក្រហមស្រុកកៀនស្វាយ បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលកំពុងមានទុក្ខដោយសារភ្លើងឆេះផ្ទះ....

.................................................................

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃ១៥ខែកុម្ភះឆ្នាំ២០២១នេះលោក អ៊ូ ឈាង អភិបាលស្រុកនិងជាប្រធានអនុសាខា កាកបាទក្រហមស្រុកកៀនស្វាយ បានអញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រួសារដែលកំពុងមានទុក្ខដោយសារភ្លើងឆេះផ្ទះនៅក្នង ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ អមដំណើរដោយលោកវរសេនីយ៍ ឯក ព្រុំ សំណាង អធិការនៃអធិការស្រុកកៀនស្វាយ។ 

លោក អភិបាល ក៏ជាប្រធានអនុសាខាកាកបាទក្រហមបាននាំយកថវិការសរុបចំនួន៥៣០០០០០រៀលនិងសម្ភារះមួយចំនួនដែលមានការចូលរួមពីព្រះអនុគុណស្រុកកៀស្វាយនិងលោកគ្រូចៅអធិការវត្តក្នុងស្រុកកៀនស្វាយជូនដល់ក្រុមគ្រួសារដែលកំពុងជួបការលំបាក។

ក្នុងនោះដែលលោកអភិបាលបានសំដែងការរំលែកទុក្ខ ចំពោះក្រុមគ្រួសារ..និងបានផ្ដាំផ្ញើរដល់គ្រួសាររងទុក្ខត្រូវពង្រឹងស្មារតីឡើងនិងប្រកបរបរចិញ្ចិមជីវិតបន្តទៀត ហើយលោកអភិបាលបន្តថាលោកមិនទុកបងប្អូនអោយនៅលំបាកឡើយទីណាមានការលំបាកទីនោះមានកាកបាទក្រហម តាមជួយបងប្អូនជានិច្ច។


















No comments