សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ពុទ្ធោអគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងស្រុងជាង ១០ ខ្នងនៅក្រុងបាត់ដំបង....

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ពុទ្ធោអគ្គីភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងស្រុងជាង ១០ ខ្នងនៅក្រុងបាត់ដំបង....

..................................................................

ខេត្តបាត់ដំបង៖នៅព្រឹកថ្ងៃ អង្គារ ៤ កើត ខែ ផល្គុន ឆ្នាំ ជូត ទោ ស័ក ព.ស. ២៥៦៤ ត្រូវថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០ ២១ វេលាម៉ោង ០៨ និង ០៥ នាទី នៅចំណុច(ប រិវេណស្ថានីយ៍រថភ្លើង)ស្ថិតក្នុង ក្រុមទី ១៧ ភូមិ ទួលតាឯក សង្កាត់ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយកើតឡើង ។


ភ្លាមៗក្រោមបទបញ្ជានិងចុះទៅដល់ទីកន្លែងកើតហេតុ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំនិងបញ្ជាឱ្យរថយន្តអគ្គិភ័យចំនួន ០៨ គ្រឿង ចេញធ្វើសកម្មភាពក្នុងពេលតែមួយជួយពន្លត់ ក្នុងនោះរថយន្តចេញពីស្នងការដ្ឋានចំនួន ០៣គ្រឿងរថយន្តចេញពីស្រុកសង្កែ ស្រុកឯកភ្នំស្រុកបាណន់ស្រុកថ្មគោលនិងស្រុករតនមណ្ឌ លចំនួន០៥គ្រឿងថែមទៀត និងដោយបានការ សហការណ៍ពីកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផង ទើបអាច គ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបាន ។ 

លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាន បានបញ្ជាក់ថា ដោយសារស្ថាន ភាព ទីកន្លែងកើតហេតុ មានផ្លូវតូចចង្អៀត ហើយ លំនៅដ្ឋានស្ថិតនៅជាប់ៗគ្នាដែលជាឧបសគ្គធំសម្រាប់ការចល័តរថយន្តអគ្គិភ័យចូលទៅកៀកបាន ដូច្នេះក្រុមសង្រ្គោះត្រូវធ្វើការបាញ់ទឹកពីចម្ងាយនិងតទុយោយ៉ាងវែងទើបចូលទៅ ដល់ទីកន្លែង កើតហេតុ ។ 

លោកបានបញ្ជាក់បន្ថែមថា ទោះជាយ៉ាងនេះក្តីក្រោមការដឹកនាំផ្ទាល់ពីលោកស្នងការកិច្ចប្រតិបត្តិការរបស់នគរបាលរយៈពេលប្រមាណជាងមួយម៉ោងទើបស្ថានភាពអគ្គិភ័យបាននិងរលត់ទាំងស្រុង ដោយ ប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន១០រថយន្ត។



លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាល ក្រុងបាត់ដំបងបានឱ្យដឹងថា ក្នុងគ្រោះអគ្គិភ័យ នេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន១៣ ខ្នងត្រូវបានអគ្គិភ័យលេបត្របាក់ ហើយក្នុងនោះមានលំនៅដ្ឋានចំនួន ០៨ខ្នងនិងទ្រព្យសម្បត្តិផងត្រូវឆេះអស់ទាំងស្រុង ប៉ុន្តែមិនមានមនុស្សណា ម្នាក់ទទួលរងរបួសឬគ្រោះថ្នាក់ដោយអគ្គិភ័យនេះទេលោកឆាង វណ្ណឆៃ និងក្រុមការងារអគ្គិភ័ យមិនទាន់ សន្និដ្ឋានបានអំពីមូលហេតុនៃការកើតឡើងនូវគ្រោះអគ្គិភ័យដ៏អាក្រក់នេះនៅឡើតទេក្នុងពេលនេះ ដោយរង់ចាំ ការស្រាវជ្រាវ ស៊ើបអង្កេតសិនទើបសន្និដ្ឋានបាន។

ជាមួយហេតុការណ៍ដ៏គួរឱ្យសោកស្តាយបំផុតនេះ លោកឧត្តមសេនីយ៍ទោស្នងការដែល បានចុះទៅដឹកនាំបញ្ជាផ្ទាល់នៅទីកន្លែងកើតហេតុ សូមអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ អ្នកប្រកមអាជីវកម្មនានានៅក្នុងខេត្តបាត់ដំបង សូមមេត្តាប្រុងប្រយ័ត្នខ្ពស់និងជាប់ជាប្រចាំចំពោះគ្រោះអគ្គិភ័យនេះត្បិតរដូវនេះជារដូវប្រាំង ដែលមានស្ថានភាពក្តៅហួតហែងជាហេតុងាយបង្កឱ្យកើតគ្រោះអគ្គិភ័យណាស់ ពិសេសសូមប្រុងប្រយ័ត្ន ទាំងភ្លើងទៀនធូប ភ្លើងជើងក្រាននិងចរន្តអគ្គិសនី។ ម៉្យាងទៀតសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមេត្តាគោរពនិងអនុវត្តឱ្យបានត្រឹម ត្រូវតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានឬសមត្ថកិច្ចជំនាញ ក្នុងការសាងសង់លំនៅដ្ឋាន ព្រោះថាការសាងសង់លំនៅដ្ឋានដែល មិនមានទុកច្រកធំទូលាយ នៅពេលដែលមានករណីអគ្គិភ័ យឬករណីជាយថាហេតុណាមួយកើត ឡើង នោះគឺរថយន្តសង្រ្គោះមិនអាចចូលទៅបានដែលជាឧបសគ្គធំបំផុត ដូចករណីអគ្គិភ័យនៅព្រឹកនេះជាគំរូស្រាប់៕ដោយលោក ភៅ សុភក្រ័(តាខ្មៅ០៣)












No comments