លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាលអញ្ជើញអមដំណើរឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ចុះត្រួតពិនិត្យរបៀបធ្វើការងារនៅការិយាល័យច្រកចេញចូលតែមួយប៉ុស្តិ៍ររដ្ឋបាលចំនួន២...
លោកឧត្តមសេនីយ៍ ទោឈឿន សុចិត្តស្នងការខេត្ត កណ្តាលនិងអមដំណើរឯកឧត្តមឧត្តមសេនីយ៍ឯកឆាយ គឹមខឿនចុះត្រួតពិនិត្យរបៀបធ្វើការងារនៅការិយាល័យច្រកចេញចូលតែមួយប៉ុស្តិ៍ររដ្ឋបាលចំនួន២...
...................................................................
ខេត្តកណ្តាល៖ថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០២១ ប្រតិភូអគ្គស្នងការនគរបាលជាតិដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការ រងនគរបាលជាតិជាតិជាប្រធានសេនាធិការដ្ឋាននិងរួមដំណើរលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ប្រធាននាយកដ្ឋានកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលនិងសហការីនិងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។
ដោយមានការអញ្ចើញចូលរួមពីលោក ឡូវ សុខសាន អភិបាល រងស្រុកកៀនស្វាយជាតំណាងលោក អ៊ូ ឈាង អភិបាលស្រុកនិងលោកស្រី ង៉ាម វាសនា នាយករដ្ឋបាលសាលាស្រុកកៀន ស្វាយនិង លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរស្រុកកៀនស្វាយបានចុះត្រួតពិនិត្យរបៀបរបបធ្វើការងារនៅការិយាល័យច្រកចេញចូលតែមួយនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរនិងប៉ុស្ដិ៍នគរបាលរដ្ឋបាលដីឥដ្ឋនៃស្រុកកៀនស្វាយ ខេត្តកណ្តាល។
នៅក្នុងឱកាសនោះឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានណែនាំដល់កម្លាំងនគរបាលស្រុកកៀនស្វាយត្រូវតែបន្តយកចិត្តទុកដាក់រក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អនិងអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យមានតម្លាភាពដើម្បីមានការគាំទ្រពីប្រជាពលរដ្ឋនិងត្រូវដឹកនាំកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តដែលខ្លួនគ្រប់គ្រង។
ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ក៍បានកោតសរសើរដល់កម្លាំងនគរបាលស្រុកកៀនស្វាយក្រោមការដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនិងលោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានដឹកនាំបានល្អក្នុងករណីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
No comments