លោក យី យ៉េន និងលោក ចេង ឌីណា អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលនៃ គណៈអភិបាលស្រុកល្វាឯមបាននាំយកថវិការចូលរួមរំលែកទុក្ខក្រុមគ្រួសារ សពលោក ម៉ៅ មឿន ដែលទទួលរមណះភាព..
លោក យី យ៉េន និងលោក ចេង ឌីណា អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯមបាននាំយកថវិការចូលរួមរំលែកទុក្ខក្រុមគ្រួសារ សពលោក ម៉ៅ មឿន ដែលទទួលរមណះភាព..
.......................................................................
ខេត្តកណ្តាល៖នៅថ្ងៃពុធ ៦កេីត ខែផល្គុន ឆ្នាំជូត ទោស័ក ពុទ្ធស័ករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ គណៈកម្មាធិការ(ស.អ.ក)ស្រុកល្វាឯម ដឹកនាំដោយលោក យី យ៉េន និងលោក ចេង ឌីណា អភិបាលរងស្រុក តំណាងលោក កន សុខកាយ អភិបាលនៃគណៈអភិបាលស្រុកល្វាឯម និងជាប្រធានកិត្តិយស ស.អ.ក ស្រុករួមដំណើរដោយលោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុក និងជាប្រធានស.អ.ក ស្រុកល្វាឯម លោកវរសេនីយ៍ឯក ឃួន ភិរម្យ មេបញ្ជាការផ្នែកសឹករងស្រុក លោកអនុសេនីយ៍ ឯក ដាំ ស៉ីណាន់ មេបញ្ជាការរងកងរាជអាវុធ ហត្ថស្រុក រួមជាមួយអាជ្ញាធរឃុំ ភូមិ បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពលោក ម៉ៅ មឿន ភេទប្រុស អាយុ ៧៨ឆ្នាំដែលជាសមាជិក(ស.អ.ក) មានទីលំនៅភូមិ កោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបានទទួលមរណភាពនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងនោះគណៈកម្មាធិការ (សអក)ស្រុកល្វាឯម បាននាំយកថវិការ ៤.០០០.០០០រៀល(បួនលានរៀល)ពីគណៈកម្មាធិការ(សអក)ខេត្តកណ្ដាល និងថវិកា១០០០០០រៀល របស់លោកអភិបាលស្រុក រួមជាមួយទឹកសុទ្ធ០១កេះ, ទឹកក្រូច១កេះ,មី១កេះ និងអង្ករ១បាវស្មើនឹង៥០គីឡូជូនដល់គ្រួសារនៃសពផងដែរ។
No comments