សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្រុកព្រៃកប្បាសឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ជនសង្ស័យ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញនៃស្រុកព្រៃកប្បាសឃាត់ខ្លួនពីបទរក្សាទុកសារធាតុញៀន.

....................................................................

ខេត្តតាកែវ ៖ នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២០.២៥នាទី ដោយអនុវត្តន៍តាមបទបញ្ជា​យ៉ាង​ ម៉ឺងម៉ាត់​ និងការណែនាំដ៏ខ្ពង់ខ្ពស់ក្រោមការដឹកនាំលោកឧត្ដមសេនីយ៍ទោ សុខ សំណាង​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវលោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាសបាន​  ដឹកនាំកម្លាំងជំនាញអធិការដ្ឋាន  និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់រាបចុះបង្រ្កាបមុខសញ្ញារក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចចំការពោតស្ថិតក្នុង ភូមិកំពង់លាវ ឃុំកំពង់រាប ស្រុកព្រៃកប្បាស ខេត្តតាកែវ  ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖

១.ឈ្មោះ គិន​ សុភ័ក្រ្ត ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំ​ ខេត្តកណ្តាល។

២.ឈ្មោះ​ សេង​ ជីវ័ន្ត​ ភេទប្រុស​ ​អាយុ៣៨ មុខរបរមិនពិតប្រាកដ​ រស់នៅភូមិខ្ពបក្រោម​ ឃុំសំពៅពូន ស្រុកកោះធំ​ ខេត្តកណ្តាល។

​វត្ថុតាងដកហូតបានរួមមាន៖ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ០២កញ្ចប់  ម៉ូតូ០១គ្រឿងម៉ាកហាន់ណា ពណ៍ខ្មៅ  ពាក់ផ្លាកលេខ 1HE-4969  ទូរស័ព្ទ០៤គ្រឿង​  បារី០១កញ្ចប់ ។ 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបាននាំមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

ក្នុងនាម អធិការ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមសហការផ្តល់ព័ត៌មាន រាល់បទល្មើស ដែលកើតឡេីងដេីម្បីសមត្ថកិច្ចមានចំណាត់ការទាន់ពេលវេលា សូមរាយការណ៍មកទូរស័ព្ទលេខ 097 7780068 សូមអគុណ។





No comments