ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខដល់កងកម្លាំងចម្រុះនិងដាក់ផែនការរឹតបន្តឹងចំពោះបងប្អូនប្រជាពរដ្ឋលួចឆ្លងដែនខុសច្បាប់!!!
ឯកឧត្តម អ៊ុំ រាត្រី អភិបាល ខេត្តបន្ទាយមានជ័យចុះសួរសុខទុក្ខដល់កងកម្លាំងចម្រុះនិងដាក់ផែនការរឹតបន្តឹងចំពោះបងប្អូនប្រជាពរដ្ឋលួចឆ្លងដែនខុសច្បាប់!!!
......................................................................
ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យនឹងលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យនិងសហការី រួមកងកម្លាំងចម្រុះ បានអញ្ជើញ អមដំណើរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ចុះពិនិត្យកងកម្លាំងចម្រុះដែលកំពុងឈរជើងប្រចាំការ នៅគោលដៅនានាតាមបណ្តោយ ព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ក៏បានជំរុញឱ្យសមត្ថកិច្ច ចម្រុះត្រូវបន្តពង្រឹងវិធានការឱ្យបានតឹងរ៉ឹងចំពោះបងប្អូនប្រជាពលរដ្ឋ ចំណាកស្រុក ដើម្បីទប់ស្កាត់ការ ចម្លងរីករាលដាលនៃជំងឺកូវីដ១៩ពីក្រៅប្រទេស ខណៈដែលប្រទេសថៃកំពុងតែផ្ទុះការចម្លងជំងឺដ៏កាចសាហាវនេះក្នុងសហគមន៍នោះ។
No comments