សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញត្រួតពិនិត្យកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ!!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញត្រួតពិនិត្យកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ!!!

.....................................................................

ខេត្តបន្ទាយមានជ័យ ៖នារសៀលថ្ងៃសុក្រ ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្ទាល់ត្រួតពិនិត្យកម្លាំងឈរជើង នៅក្នុងភូមិសាស្ត្រ ភូមិក្បាលកោះ និងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ អមដំណើរការពារដោយលោកវរសេនីយ៍ត្រី សែម សាមឿន នាយប៉ុស្តិ៍ ការពារព្រំដែនគោកក្បាលស្ពាន នៃវរ:សេនាតូច នគរបាល ការពារព្រំដែន គោកលេខ៨៩១ បានសហការជាមួយកម្លាំងកងពលលេខ៥១ និងកម្លាំងអាវុធហត្ថ ជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃ ដើម្បីទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែន និងទប់ស្កាត់ប្រជាពលរដ្ឋលួចឆ្លងដែន រឹតបន្តឹងរកមុខសញ្ញាមេខ្យល់នាំមនុស្សលួចឆ្លងដែនខុសច្បាប់។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះផ្ទាល់ត្រួតពិនិត្យកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា ថៃក្នុងនោះ

លោកឧត្តមសេនីយ៍ទោស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កងកម្លាំងទាំងអស់ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជាថៃត្រូវរឹតបន្តឹងដើម្បីទប់ស្កាត់រាល់បទល្មើសលួចឆ្លងដែនគ្រប់ប្រភេទជាពិសេសត្រូវទប់ស្កាត់ពលករដែលលួចឆ្លងដែនវិលត្រឡប់មកពីប្រទេសថៃចូលមកកម្ពុជា នឹងធ្វើចត្តាឡីស័ក ១៤ថ្ងៃ យើងត្រូវចូលរួមទាំងអស់គ្នាដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ19 ចូលក្នុងសហគមន៍ផងដែរ។
















No comments