ក្មេងទំនើងមួយក្រុមបង្កអសន្តិសុខក្នុងសង្គមត្រូវកម្លាំងជំនាញអធិការនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន.
ក្មេងទំនើងមួយក្រុមបង្កអសន្តិសុខក្នុងសង្គមត្រូវកម្លាំងជំនាញអធិការនគរបាលក្រុងប៉ោយប៉ែតធ្វើការឃាត់ខ្លួន.
...................................................................
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃព្រហស្បតិ៍ទី០៤ខែកុម្ភៈឆ្នាំ២០២១ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតដឹកនាំកម្លាំងបញ្ជាផ្ទាល់ដល់កម្លាំងជំនាញបានចុះឃាត់ខ្លួនក្មេងទំនើងមួយក្រុមមានចំនួន ៤ នាក់នឹងបំបែកក្រុមបងធំបងតូចដែលបង្កអសន្តិសុខក្នុងសង្គម ដូចជាកាប់ដោយមិនរើសមុខនឹងមានកាំបិតវែងខ្លីនិងដាវមួយចំនួនផងដែរ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត លោកតែងតែយកចិត្តទុកដាក់ខ្ពស់រាល់បទល្មើសដូចជាងក្មេងទំនើងនឹងក្មេងប្រើប្រាស់គ្រឿងញៀននិងបទល្មើសផ្សេងៗ។
លោកអធិការបន្តដឹកនាំកម្លាំងដើរល្បាតនៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែតជារៀងរាល់ថ្ងៃមិនគិតថាថ្ងៃឬយប់ ដើម្បីទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទនឹងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុងប៉ោយប៉ែតផងដែរ។
កម្លាំងអធិការក្រុងប៉ោយប៉ែត បានបញ្ជូន ជនសង្ស័យ ដែល តែងតែ បង្ករបទល្មើស និងហិង្សា កាប់ចាក់ តាមផ្លូវសាធារណៈ ទៅស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួចហើយ។
No comments