សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងបានដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍នឹងរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារប៉ោយប៉ែតថ្មី...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងបានដឹកនាំកម្លាំងចុះសម្រួលចរាចរណ៍នឹងរៀបចំសណ្តាប់ធ្នាប់នៅចំណុចផ្សារប៉ោយប៉ែតថ្មី...

...............................................................

ខេត្តបន្ទាយមានជ័យ៖នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះក្រោមការដឹកនាំចង្អុលបង្ហាញពី លោឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក សៅ សារឿនអធិការនគរបាលក្រុងប៉ោយប៉ែត ។

ដឹកនាំកម្លាំងដោយលោក ឈឿន ប៊ុនថា អធិការរង ទទួលផែន ចរាចរណ៍នគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះ សម្រួលចរាចរណ៍ នឹងរៀបចំសណ្តាប់ធ្នាប់ តាមទីប្រជុំផ្សេងៗនិងតាមដងផ្លូវសំខាន់ៗមួយចំនួននៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិននឹង វៀតណាមជិតចូលមកដល់ខាងមុខនេះ ។

ដើម្បីរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ តាមដងផ្លូវសំខាន់ៗក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតនិងទីប្រជុំជននានាក្នុង ក្រុងប៉ោយប៉ែត ផងដែរ។

លោកវរៈសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែនចរាចរណ៍នគរបាល ក្រុងប៉ោយប៉ែត បានអោយដឹងថា សមត្ថកិច្ចបានចុះណែនាំដល់បងប្អូនអាជីវករ ដែលលក់ដូរទាំងអស់កុំអោយរំលោភលើដងផ្លូវសាធារណៈជាពិសេស នៅចំណុចផ្សារកណ្តាលនឹង ចំនុចផ្សារប៉ោយប៉ែតថ្មី ហៅផ្សារអគ្គៈនិងផ្សារត្រីប៉ោយប៉ែតនឹងផ្សារសមាគមន៍ ហៅផ្សារដីថ្មី ព្រមទាំងទីប្រជុំជនផ្សេងៗទៀតផងដែរ ។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង ទទួលផែនចរាចរណ៍បានបន្តទៀតថា សមត្ថកិច្ចបានធ្វើការអប់រំនឹងណែនាំ មិនអោយបានការដុតផាវឬលក់ផាវ ផ្តេសផ្តាសឡើយ ធ្វើអោយប៉ះពាល់ដល់សង្គម បើមានតូបណាលក់អោយក្មេងលេងតូបនោះនិងទទួលខុសត្រូវចំពោះមុខច្បាប់ ។

ក្នុងនោះលោកអធិការរងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ.១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។













No comments