សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ!!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងអាវុធហត្ថបានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយ មានជ័យ!!

...............................................................

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភះ ឆ្នាំ២០២១ ៖ នៅវេលាម៉ោង០៨និង០០នាទី

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរសក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន០៩នាក់ ក្នុងនោះថ្នាក់ វរៈសេនីយ៍ត្រី ០១នាក់ ថ្នាក់អនុសេនីយ៍ទោចំនួន០៨នាក់ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង លោកនាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការនឹងមេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក សរុបចំនួន៨៧នាក់ នៅសាលប្រជុំធំ បញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យ។ 

ឆ្លៀតក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិនមេបញ្ជាការ កងអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានធ្វើការផ្ដាំផ្ញើដល់មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ដែលនៅជាប់ព្រំដែនកម្ពុជា ថៃ ត្រូវផ្សព្វផ្សាយដល់កម្លាំងក្រោមឱវាទត្រូវយកចិត្តទុកដាក់លើពលករចំណាកស្រុកមកពីប្រទេសថៃឱ្យចូលធ្វើចត្តាឡីស័កឱ្យបានហ្មត់ចត់បំផុត ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកង អាវុធហត្ថខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើបន្ថែមទៅគ្រប់បណ្ដាមូលដ្ឋានក្រុង ស្រុក ឱ្យធ្វើផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងសង្រ្គោះឧបទ្ទវហេតុផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាពេលខាងមុខនេះផងដែរ៕






























No comments