សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួចទូក...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួចទូក...

.................................................................

ភ្នំពេញ៖សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌច្បារអំពៅឃាត់ខ្លួនបុរសម្នាក់ធ្វើសកម្មភាពលួចទូក ហេតុការណ៍នេះនៅចំណុចការដ្ឋានបូមខ្សាច់ OCIC ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ករណីហេតុថ្ងៃទី ០៣-០២-២០២១ ម៉ោង០៥និង៣០នាទី។

បើតាមការអោយដឹងពីជនរងគ្រោះឈ្មោះ កឹម មួន ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនបូមខ្សាច់ ស្នាក់នៅភូមិ ១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុខ ម៉ាំង ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅ សង្កាត់ទួលរការ ខណ្ឌព្រែកព្នៅ។


ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះទុកទូស្មាច់០១គ្រឿង ពណ៌ខៀវ នៅចំណុចកើតហេតុ រួចទៅដេក។ លុះដល់ព្រឹកថ្ងៃទី ០៣-០២-២០២១ ម៉ោង០៥និង៣០នាទី ជនរងគ្រោះមកមើលទូកស្រាប់តែបាត់ រួចក៏នាំគ្នាជិះទូក តាមរក រហូតដល់ម៉ោង១០ និង០០នាទី ថ្ងៃដដែល ជនរងគ្រោះឃើញជនសង្ស័យឈ្មោះ សុខ ម៉ាំង កំពុងបើកទូក របស់ខ្លួននៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ម៉ាំង រួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចនគរបាលខណ្ឌច្បារអំពៅ។ 


ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យឈ្មោះ សុខ ម៉ាំង បានសារ ភាពថា ទូកខាងលើ គឺឈ្មោះ លី បានយកមកឲ្យខ្លួនទៅលក់ឲ្យគេ ដើម្បីយកលុយចែកគ្នាចាយ។ បន្ទាប់មកសមត្ថកិច្ច ឃើញជនសង្ស័យឈ្មោះ លី កំពុងបើកទូកស្មាច់១គ្រឿង មានភ្ជាប់ម៉ាស៊ីនតាមទន្លេនៅភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពេលនោះសមត្ថកិច្ចក៏បើកទូកដេញតាម រួចជនសង្ស័យឈ្មោះ លី ក៏បើកទូកអែបច្រាំងទន្លេរត់ ឡើងដីគោកគេចខ្លួនបាត់ រួចសមត្ថកិច្ចក៏ដកហូតទូក០១គ្រឿង ដែលជនសង្ស័យឈ្មោះ លី ជិះធ្វើសកម្មភាព បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារ អំពៅ ចាត់ការតាមច្បាប់។




No comments