លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមអញ្ជើញជាអធិបតីភាពក្នុងការដឹកនាំបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២១..
លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមអញ្ជើញជាអធិបតីភាពក្នុងការដឹកនាំបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២១..
....................................................................
ខេត្តកណ្តាល៖នៅថ្ងៃចន្ទ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០១ខែកុម្ភៈ គ.ស២០២១ វេលាម៉ោង០៨:០០នាទី លោកវរសេនីយ៍ឯក ហេង សុផល អធិការនគរបាលស្រុកល្វាឯមអញ្ជើញជាអធិភាពក្នុងការដឹកនាំអង្គប្រជុំនៅអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបូកសរុបការងារប្រចាំខែមករា ឆ្នាំ២០២១ និងលើកទិសដៅខែបន្ទាប់។
សមាសភាពចូលរួមមាន៖
-លោកអធិការរងទាំង៨
-លោកនាយ ផ្នែកទាំង១០
-លោកនាយប៉ុស្តិ៍ ទាំង១៥
សរុបវត្តមាន៣៧ នាក់
មុនចាប់ផ្តើមកម្មវិធី លោកអធិការបានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្តក្នុងការការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមទទួលបានលទ្ធផលល្អប្រសើ។
និងបន្តឲ្យគ្រប់ផ្នែកជំនាញនិងប៉ុស្តិរដ្ឋបាលយកចិត្តទុកដាក់អនុវត្តឲ្យបាន .បញ្ហាប្រឈម និងការងារសេសសល់ (ពិសេសការងារគ្រឿងញៀនក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍) និងពង្រឹងការងារការពារសន្តិសុខសណ្តាប់សង្គម
-ការរៀបចំពង្រឹងបន្ថែមលើការងារ ប៉ុស្តិ៍នគរបាលរដ្ឋបាល..
-ការគ្រប់គ្រងកម្លាំង បញ្ជីវត្តមាន ពង្រឹងវិន័យ
-ការគ្រប់គ្រងមុខសញ្ញាសន្តិសុខ
-យកចិត្តទុកដាក់លើមុខសញ្ញាសេសសល់បង្ក្រាបមិនទាន់អស់ ការតស៊ូករណី បណ្តាករណីនៅសេសសល់ ស្រាវជ្រាវមុខសញ្ញាមានដីកាចាប់ខ្លួន ពិសេសការបង្ក្រាបករណីគ្រឿងញៀន ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់។
-ការងារល្បាតពួនស្ទាក់ ចុះអន្តរាគមន៍ និងវេនប្រចាំការ បំរេីសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ពង្រឹងកម្លាំងប្រជាការពារ បើកទ្វារប៉ុស្តិ៍២៤/២៤ម៉ោង
-និងបានធ្វើការប្រកាស សេចក្តីសម្រេចលេខ៩១៣សសរ
ស្តីពីការតែងតាំងមុខតំណែងថ្នាក់នាយរងប៉ុស្តិ,ផ្នែកចំនួន០៣រូប
-ធ្វើការផ្សព្វផ្សាយ អានប្រកាសលេខ៤៣០៨ប្រ,កលេខ៤៤១២ប្រ,ក ស្តីពីការកែសម្រួលតួនាទីភារកិច្ចរបស់អធិការដ្ឋាននករបាលស្រុកនិងប៉ុស្តិនគរបាលរដ្ឋបាលឃុំសង្កាត់
-ផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាពថ្មី៧ចំណុច ។
-ទិសដៅអនុវត្តបន្ត៖យកចិត្តទុកដាក់ជំរុញផែនការការពារបុណ្យចូលឆ្នាំចិននិង ការពារ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។
ជាចុងក្រោយលោកអធិការបានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់សូមមេត្តាចូលរួមការពារពាក់ម៉ាស់អោយបានគ្រប់គ្នាលាងដៃនិងជេរទឹកអាកុលដើម្បីទប់ស្កាត់នឹងជៀសវាងការឆ្លងពីជំងឺកូវីដ19។
No comments