សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និង ឃាត់ខ្លួនជនដែល បន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និង ឃាត់ខ្លួនជនដែល បន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ..

.................................................................

ភ្នំពេញ៖រយៈពេល ២សប្តាហ៍ មកនេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌ ដូនពេញ បានចាត់ឲ្យកម្លាំងប្រជាការពារខណ្ឌដូនពេញ ត្រួតពិនិត្យ និង ឃាត់ខ្លួនជនដែល បន្ទោបង់នៅតាមដើមឈើ តាមសួនច្បារ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ជញ្ជាំងការដ្ឋាន និងតាមទីសាធារណៈនានា បានចំនួន១១នាក់ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្កអោយមានក្លិនឆ្អេះឆ្អាប ដល់អ្នកធ្វើដំណើរ ប៉ះពាល់សុខភាពប្រជាពលរដ្ឋទូទៅ-ល- ។

ក្រោយពិនិត្យឃើញជាក់ស្តែង កងកម្លាំងក៏បានអញ្ជើញពួកគាត់មកធ្វើការអប់រំណែនាំ នៅសាលាខណ្ឌដូនពេញ និង បានឲ្យពួកគាត់ធ្វើការបាញ់លាងសំអាតកន្លែងដែលពួកគាត់បន្ទោបង់រួចទើបអនុញ្ញាតអោយពួកគាត់ត្រឡប់ទៅវិញ ។

រដ្ឋបាលខណ្ឌ សូមសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំយកគំរូតាមពួកគាត់ និង សូមរកកន្លែង បន្ទោបង់អោយបានត្រឹមត្រូវ នៅបន្ទប់ទឹកសាធារណៈ ឬឯកជន ដែលនៅជិតលោកអ្នក ជៀសវាងធ្វើតាមពួកគាត់ បង្កភាពអនាធិបតេយ្យ បាត់សណ្តាប់ធ្នាប់ អនាម័យ និងប៉ះពាល់ដល់សុខភាពសាធារណៈជនផងដែរ សូមអរគុណ ។

ស្លាកមានខ្លឹមសារ "ខ្ញុំឈប់ បន្ទោបង់តាមទីសាធារណៈ ទៀតហើយ" នៅតែពេញនិយម សម្រាប់បុគ្គលណាដែលគ្មានសណ្តាប់ធ្នាប់ អនាម័យបន្ទោបង់(នោម) នៅតាមទីសាធារណៈ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។









































No comments