ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍សណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ..
ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍សណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ..
..................................................................
ភ្នំពេញ៖នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកវីរសេនីយ៍ឯក ម៉ៅ សឿត អធិកាដ្ឋាននគរបាលខណ្ឌច្បារអំពៅអមដំណើរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបភាពចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍សណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌច្បាអំពៅ និងជាមន្ត្រីសកម្មម្នាក់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ក៏ដូចជាសកម្មក្នុងការបម្រេីប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត តែងតែមានប្រសាសន៍ថា មន្ត្រីគ្រប់រូបត្រូវតែទទួលបាននូវការយកចិត្តទុកដាក់នៅពេលជួបបញ្ហាផ្សេងៗ ជាពិសេសមិនត្រូវទុកមន្ត្រីណាម្នាក់ឲ្យនៅឯការឡេីយនៅពេលគាត់ជួបបញ្ហា ។
ក្នុងឱកាសចុះសួរសុខទុក្ខដល់គេហដ្ឋាននោះដែរ ឯកឧត្តមស្នងការក៏បាននាំយកជាសម្ភារៈ និងថវិកាមួយចំនួន សម្រាប់ជួយដោះស្រាយបញ្ហាសម្រាកព្យាបាលផងដែរ ។ ជាមួយនោះដែរលោកអនុសេនីយ៍ឯក រស់ ហ៊ន ក៏បានសម្តែងនូវអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង និងសម្តែងការដឹងគុណដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដែលជាថ្នាក់ដឹកនាំមួយដ៏ល្អ ដែលតែងតែយកចិត្តទុកដាក់ ដល់សុខទុក្ខមមន្ត្រីក្រោមឱវាទ ។ នេះជាលើកទីពីរហើយ ដែលឯកឧត្តមស្នងការបានទៅសួរសុខទុក្ខលោកអនុសេនីយ៍ឯក រស់ ហ៊ន ដល់គេហដ្ឋានរបស់លោក ៕
No comments