សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពចុះបំពេញការងារ នៅកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញជាអធិបតីភាពចុះបំពេញការងារ នៅកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥..

......................................................................

ខេត្តបន្ទាយមានជ័យ៖ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានដឹកនាំក្រុមការងារចុះបំពេញការងារក្នុងទិសទី១ខេត្តបន្ទាយមានជ័យ នៅក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ យោធភូមិភាគទី៥ ។

អញ្ជើញអមដំណើរមាន ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥។មេបញ្ជាការរងនាយសេនាធិការ មេបញ្ជាការរងយោធ ភូមិភាគទី៥ មេបញ្ជាការទិសទី១ បន្ទាយមានជ័យ ។

ឯកឧត្តម ហ៊ុន ម៉ាណែត បានធ្វើការកោតសរសើរដល់កម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែនទិសទី១ (បន្ទាយមានជ័យ)ដែលបានប្រឹងប្រែងអនុវត្តបានល្អប្រសើររាល់បទបញ្ជារបស់ថ្នាក់ដឹកនាំដែលបានដាក់ជូនកន្លងមក ពិសេសបានចូលរួមយ៉ាងសកម្មសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់អនុវត្តតាមក្រសួងសុខាភិបាលក្នុងការចូលរួមទប់ស្កាត់ពលករឆ្លងដែនពីថៃដើម្បីទប់ស្កាត់ការរីករាលដាលនៅជំងឺកូវីដ-១៩ ចូលក្នុងទឹកដីកម្ពុជាកន្លងមកបានដោយជោគជ័យគួរជាទីមោទន ។


ក្នុងឱកាសចុះបំពេញការងារក្នុងទីបញ្ជាការកងការពារព្រំដែនលេខ៥០៣ នាថ្ងៃនេះ ឯកឧត្តមហ៊ុន ម៉ាណែត បានឧបត្ថម្ភបន្ថែមនៅអគារសម្រាប់កងល្បាតទី៣ ចំនួន ២ខ្នង អគារទីបញ្ជាការ ១ខ្នង អគារស្នាក់នៅ ១ខ្នង និងកងធំគាំទ្រ ឧបត្ថម្ភ ឃ្លាំងដាក់អាវុធគ្រាប់ ១ខ្នង ថ្នាក់វរសេនាតូច រថយន្តពេទ្យចំនួន ១គ្រឿង អគារទីបញ្ជាការរបស់កងល្បាតទី២ ចំនួន ១ខ្នង វិទ្យុទាក់ទង Kenwoodលើតុ ចំនួន ៨គ្រឿង វិទ្យុកាន់ដៃចំនួន ២០គ្រឿង ផ្ទាំងសូឡា ៥០ផ្ទាំង អាគុយ១០ធុង ឧបត្ថម្ភថវិកាដល់ទីបញ្ជាការកងការពារ៥០៣ ចំនួន ១០លានរៀល ឧបត្ថម្ភថវិកា ដល់កងល្បាតទាំង ៧ ចំនួន ៣៥លានរៀលផងដែរ ។



















No comments