សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

បុរសម្នាក់ទាញកាំភ្លើងបាញ់ក្នុងប៉ុស្ដិ៍នគរបាលសំពៅពូនចំនួន ៧គ្រាប់ ដើម្បីរំដោះខ្លួនត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តកណ្តាលចាប់បានហើយ...

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

បុរសម្នាក់ទាញកាំភ្លើងបាញ់ក្នុងប៉ុស្ដិ៍នគរបាលសំពៅពូនចំនួន ៧គ្រាប់ ដើម្បីរំដោះខ្លួនត្រូវបានកម្លាំងជំនាញនៃស្នងការខេត្តកណ្តាលចាប់បានហើយ...

.........................................................................

ខេត្តកណ្ដាល៖ សមត្ថកិច្ចជំនាញនៃស្នងការខេត្តកណ្តាល ឡោមព័ទ្ធ ចាប់ជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែលបានយកកាំភ្លើងបាញ់គំរាមសមត្ថកិច្ច៧គ្រាប់ក្នុងប៉ុស្តិ៍សំពៅពូនមានឈ្មោះ  ពៅ ហុង អាយុ២៦ឆ្នាំ រស់នៅភូមិកំពង់ពោធិ៍ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ អ្នកបើកបររថយន្តដឹកទំនិញឲ្យក្រុមហ៊ុន បានបើករថយន្តដឹកទំនិញបុកបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ។

កាលពេលរសៀលថ្ងៃនេះ និងត្រូវបានឃាត់ខ្លួនដោយនគរ បាលសំពៅពូន ស្រុកកោះធំដើម្បីដោះស្រាយសងបំណុលការខូចខាតទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ការបាញ់កាំភ្លើងចំនួន៧គ្រាប់ចេញពីបន្ទប់ប៉ុស្តិ៍នគរបាលសំពៅពូន ស្រុកកោះធំ គឺបន្ទាប់ពីជនបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានសាកសួររួចរាល់ ដោយជនបង្កបានរត់ចូលក្នុងបន្ទប់ប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន រួចទាញកាំភ្លើងអាកាដើម បាញ់ចំនួន ៧គ្រាប់ឡើងលើ ដើម្បីគំរាមសមត្ថកិច្ច។

ភ្លាមៗនោះលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងជំនាញនៃស្នងការខេត្តដោយផ្ទាល់ឡើងឡោមព័ទ្ធ នឹងមិនឱ្យមានការផ្ទុះអាវុធ ប៉ុន្តែប្រើវិធាន ក្នុងការលួងលោមជនបង្កឲ្យទម្លាក់អាវុធ និងប្រគល់ខ្លួនឲ្យសមត្ថកិច្ចដោយមានការសហការជាមួយម្តាយជនរងគ្រោះនិងម្ចាស់ក្រុមហ៊ុន ។

ក្រោមការដឹកនាំយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្ត ជនសង្ស័យខ្មាន់កាំភ្លើងត្រូវសមត្ថកិច្ច ឃាត់ខ្លួន បានហើយ នៅម៉ោង១០និង១០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២១ សូមបញ្ជាក់ ខណះកើតហេតុតាំងពីម៉ោង១និង៣០នាទីរសៀល ថ្ងៃដដែល ។

ប្រជាពលរដ្ឋបានកោតសសើរដោយស្មោះដលលោកស្នងការ ប្រើវិធានការរំដោះខ្មាន់កាំភ្លើង ឃាត់ខ្លួនមិនអោយគ្រោះថ្នាក់ ទាំងសមត្ថកិច្ច ជនសង្ស័យ និងប្រជាពលរដ្ឋ។ ប្រើកាំភ្លើងបាញ់ផ្សែងបង្ហៀរទឹកភ្នែក  ហើយពលរដ្ឋគាំទ្រពេញទំហឹង នៅការបង្ក្រាប របស់សមត្ថកិច្ចខេត្តកណ្ដាល ដែលបានខិតខំ ប្រឹងប្រែង ដើម្បីសន្តិសុខសង្គម ៕

ដរាបណាស្នងការខេត្តកណ្ដាលមានករដឹនាំដោយលោកឧត្តមសេនីយ៍ទោ ឈឿនសុចិត្ត ស្នងការនៃស្នងការដ្ឋានខេត្តកណ្ដាលប្រជាពលរដ្ឋគ្មានការព្រួយបារម្ភដេកលក់ស្រួលមានភាពកក់ក្តៅ។



No comments