សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត អញ្ជើញចុះត្រួតពិនិត្យកម្លាំងគ្រឿងបំពាក់បរិក្ខានិងមធ្យោបាយ ដឹកជញ្ជូនត្រៀមអន្តរាគមន៍នៅមូលដ្ឋានកងរាជអវុធហត្ថក្រុងប៉ោយប៉ែត..

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងអាវុធហត្ថខេត្ត អញ្ជើញចុះត្រួតពិនិត្យកម្លាំងគ្រឿងបំពាក់បរិក្ខានិងមធ្យោបាយ ដឹកជញ្ជូនត្រៀមអន្តរាគមន៍នៅមូលដ្ឋានកងរាជអវុធហត្ថក្រុងប៉ោយប៉ែត..

......................................................

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង អ.ហ ខេត្ត អញ្ជើញចុះត្រួតពិនិត្យកម្លាំង គ្រឿងបំពាក់បរិក្ខា និងមធ្យោបាយដឹកជញ្ជូន ត្រៀមអន្តរាគមន៍នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងតាមបណ្ដាមូលដ្ឋានកងរាជអាវុធហត្ថផ្សេងទៀត ដែលមានភូមិសាស្រ្តជាប់ព្រំដែនកម្ពុជា-ថៃ ដើម្បីធ្វើការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ត្រឡប់មកពីប្រទេសថៃ ដោយមិនបានធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងស្ថានភាពនៃការឆ្លងរីករាលដាល នៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ក៏ដូចក្នុងប្រទេសកម្ពុជាយេីងផងដែរ។

ជាពិសេស កម្លាំងកងរាជអាវុធហត្ថបានធ្វេីការចុះល្បាត រក្សាសុវត្ថិភាព និងការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តនីមួយៗជាប្រចាំ៕



No comments