សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ នៅឃុំស្វាយប្រទាល.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍


ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ នៅឃុំស្វាយប្រទាល.   

......................................................................

ខេត្តកណ្ដាល៖រសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្ដមគង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេ ប្រវែង២០០០ម៉ែត្រ នៅឃុំស្វាយប្រទាលផ្លូវបេតុងមួយខ្សែ មានការរួមពីសំណាក់ឯកឧត្តម ស្មាន ម៉ាណាន រដ្ឋលេខាធិការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំស្វាយប្រទាល ថ្លែងក្នុងពិធីនេះ ឯកឧត្តម ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ផ្លូវបេតុងដែលកំពុងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សំរាប់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ទៅមក ងាយស្រួលដឹកជញ្ជូនកសិផលទៅទីផ្សារ សម្រួលដល់សិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន និងងាយស្រួលដល់ការប្រកបរបរចិញ្ចឹមជីវិតនានា បានយ៉ាងល្អប្រសើរ។ 


ហើយផ្លូវនេះគឺជាសមិទ្ធិផលថ្មី មួយទៀត សម្រាប់ស្រុកស្អាង ដែលបានប្រើប្រាស់ថវិកាគុណប្រយោជន៍ខេត្ត ឆ្នាំ២០២០ ក្នុងការសាងសង់ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។   


ឯកឧត្តមអភិបាលបានបញ្ជាក់បន្តថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីកត្តាប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសត្រូវខិតខំកសាងសមិទ្ធិផលនានាជាបន្តបន្ទាប់ទៀត ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។


ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបាន ស្នើដល់រដ្ឋបាលស្រុក ត្រូវ ខិតខំផ្តល់សេវានានា និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឲ្យបានល្អ ត្រូវបន្តយក ចិត្តទុកដាក់ពង្រឹងលើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និង ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តកិច្ចការនេះ ជាប្រចាំធ្វើឱ្យដូចភ្លៀងរលឹមនៅក្នុងមូលដ្ឋានរបស់ខ្លួន សំដៅឈានទៅសម្រេចបានលទ្ធផលល្អក្នុងការប្រឡងប្រណាំង អនុវត្តគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ប្រចាំឆ្នាំ ។


បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវដល់មន្ដ្រីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់និង បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់ រួមគ្នាក្នុងការការពារ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩បន្ដទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល។











No comments