សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោក សឹង្ហ សំរឹទ្ធ អនុប្រធានចលនាយុវជនកម្ពុជាខេត្តសៀមរាប នឹងថ្នាក់ដឹងនាំសមាជិកសមាជិការទាំងងអស់បានផ្ញើសារសំដែងនៅ,,

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍



លោក សឹង្ហ សំរឹទ្ធ អនុប្រធានចលនាយុវជនកម្ពុជាខេត្តសៀមរាប នឹងថ្នាក់ដឹងនាំសមាជិកសមាជិការទាំងងអស់បានផ្ញើសារសំដែងនៅ,,

........................................................................

ខេត្តសៀមរាប៖នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ នេះលោក សឹង្ហ សំរឹទ្ធ អនុប្រធានចលនា យុវជនកម្ពុជា ខេត្តសៀមរាប នឹងថ្នាក់ដឹងនាំ សជិក សមាជិកការ ទាំងអស់បានផ្ញើសារសំដែងនៅ 

និងសូមគោរពជូននូវសព្ទសាធុការពរជ័យសិរីមង្គលដល់មហាប្រសើរគ្រប់ប្រការជូន សម្ដេចតេជោហ៊ុនសែនក្នុងឱកាសខួបទី៣៦ ឆ្នាំនៃការចូលកាន់តំណែងផ្លូវការជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលប្រព្រឹត្តទៅនាថ្ងៃទី១៤ ខែមករាឆ្នាំ ២០២១ (១៤ មករា ១៩៨៥-១៤មករាឆ្នាំ២០២១។

រយៈពេល៣៦ឆ្នាំក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតភាពឆ្លាតវៃ និងភាពអង់អាចរបស់សម្ដេចតេជោបានបន្សល់ទុកនូវស្នាដៃដ៏ធំធេងជាប្រវត្តិសាស្រ្តដែលមិនអាចកាត់ថ្លៃបានក្នុងការរំដោះប្រទេសជាតិចេញផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ឈានដល់ការផ្សះផ្សារ បង្រួមបង្រួមជាតិក្រោមនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវឯកភាពជាតិស្ថិរភាពនយោបាយ សន្តិភាព លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យជូនប្រធាននិងមាតុភូមិទាំងមូល។

ក្នុងឱកាសដ៏វិសេសវិសាលនេះផងដែរយើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យវត្ថុស័កសិទ្ធក្នុងលោកនិងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យសិរីសួស្ដីជ័យមង្គលវិបុលសុខបវរមហាប្រសើរគ្រប់ប្រការជូនចំពោះសម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំង បុត្រា បុត្រីចៅប្រុស ចៅស្រី ជាទីគោរពរាប់អានប្រកបដោយពរជ័យទាំងបួនប្រការ គឺអាយុ វណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ៕










No comments