សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងប្រគល់ឱសថច្រើនមុខដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងប្រគល់ឱសថច្រើនមុខដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង.

....................................................................

ខេត្តបាត់ដំបង៖នៅរសៀលថ្ងៃ អង្គារ ១៤រោច ខែបុស្ស ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានប្រគល់ឱសថច្រើន មុខដល់មន្ទីរពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ 

ចូលរួមក្នុងពិធីប្រគល់ទទួលឱសថនេះមានវត្តមាន របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង លោក លោកស្រីជាស្នងការរង ព្រមទាំងកងកម្លាំងនគរបាលជាច្រើនរូបផងដែរ ។ 

ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ក្នុងពិធី ប្រគល់ ទទួល ឱសថនេះថា នៅថ្ងៃនេះ ក្នុងនាមរដ្ឋបាល ខេត្តបាត់ដំបង ក៏ដូចក្នុងនាមឯកឧត្តមផ្ទាល់បានធ្វើការប្រគល់ឱសថមួយចំនួនដល់មន្ទីរ ពេទ្យស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលទើបនឹងចាប់ផ្តើមដំណើរការពិនិត្យនិងព្យាបាលជម្ងឺមិនត្រឹមតែកងកម្លាំងនគរបាលប៉ុណ្ណោះទេតែ មន្ទីរពេទ្យនេះបានទទួលពិនិត្យនិងព្យបាលជម្ងឺជូនប្រជាពលរដ្ឋទូទៅផងដែរ ។ 

ឯកឧត្តមបានបញ្ជាក់បន្ថែមថាឯកឧត្តម នឹងបន្តផ្តល់នូវឱសថព្រមទាំងសម្ភារៈបរិក្ខានិងមធ្យោបាយផ្សេងៗទៀតជូនដល់មន្ទីរពេទ្យនេះដើម្បីរួមចំណែកធ្វើយ៉ាងណាឱ្យមន្ទីរពេទ្យបានដំណើរការបម្រើសេវាពិនិត្យនិងព្យាបាលជម្ងឺជូនកងកម្លាំងនគរបាលនិងប្រជាពលរដ្ឋបានល្អប្រសើរនិងប្រកបដោយប្រសិទ្ធិភាព៕








No comments