សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ចើញចូលរួមជាមួយ ក្រុមការងាររដ្ឋបាលខេត្ដបន្ទាយមានជ័យ ទទួលអំណោយពីសប្បុរសជន!

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ចើញចូលរួមជាមួយក្រុមការងាររដ្ឋបាលខេត្ដបន្ទាយមានជ័យ ទទួលអំណោយពីសប្បុរសជន!.

.......................................................................

ខេត្ដបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី០២ខែមករាឆ្នាំ២០២១ លោក ឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ អាវុធហត្ថ ខេត្តបន្ទាយមានជ័យ បានអញ្ចើញចូលរួមជាមួយក្រុមការងារ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត បន្ទាយមានជ័យ ទទួលអំណោយ ម៉ាស់ចំនួន២ម៉ឺនម៉ាស់, មីចំនួន៦០កេសតូច, និងទឹកសុទ្ធចំនួន១០០យួរ ពីលោក ឧកញ៉ា ឡាច ប៊ុនលីម និងក្រុមគ្រួសារ នឹងទទួលអំណោយ មីចំនួន៦០កេសតូច ពីលោក ឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងអំណោយ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត មីចំនួន៦០កេសតូច ព្រមទាំងលោក ជិន សៅ ម្ចាស់ភោជនីយដ្ឋានខេវ័ន្ត ទឹកសុទ្ធចំនួន៥០យួរផងដែរ។

ក្នុងឱកាសនោះផងដែរលោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្ត បានថ្លែងអំណរគុណដល់លោក ឧកញ៉ា ឡាច ប៊ុនលីម និងក្រុមគ្រួសារ ព្រមទាំងអស់លោកទាំងអស់ដែលជាម្ចាស់អំណោយ ដែលបានផ្ដល់ជាម៉ាស់ និងទឹកសុទ្ធ សម្រាប់ចែកជូនដល់កងកម្លាំងប្រដាប់អាវុធកំពុងបំពេញបេសកកម្ម ការពារ និងទប់ស្កាត់ពលករ ដែលចាកចេញមកពីប្រទេសថៃ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកធ្វើតេស្តិ៍ឱ្យបានហ្មត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចបទបញ្ជារបស់រាជរដ្ឋាភិបាលផងដែរ ជៀសវាងការចម្លង និងឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ចូលក្នុងសហគម។ 

សូមលោក ឧកញ៉ា និងក្រុមគ្រួសារ អស់លោកទាំងអស់ ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល ២០២១នេះ សូមអស់លោកទទួលបាននូវសុខភាពល្អ រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច៕



No comments