សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

គ្រឿងក្នុងជ្រូកខូចគុណភាពបម្រុងនាំចូលប្រទេស កម្ពុជាតាមច្រកប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញចាប់បាន.

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

គ្រឿងក្នុងជ្រូកខូចគុណភាពបម្រុងនាំចូលប្រទេសកម្ពុជា តាម ច្រកប៉ោយប៉ែត ត្រូវបានកម្លាំងជំនាញចាប់បាន.

...........................................................................

ខេត្តបន្ទាយមានជ័យ ៖ សូមប្រុងប្រយ័ត្ន គ្រឿងក្នុងជ្រូកខូចគុណភាព ចូលប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត ពិតជាមានការព្រួយបារម្ភ សម្រាប់ពលរដ្ឋកម្ពុជា ផ្នែកសុខភាព។ 

ជាក់ស្តែង នៅវេលាម៉ោង ១១ព្រឹក ថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២១ ក្រុមអន្តរាគមការិយាល័យ សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃការិយាល័យស្រាវជ្រាវ និងបង្រ្កាបអំពើរត់ពន្ធតំបន់៥ នៅតែបន្ត ធ្វើការស្ទាក់ឃាត់ចាប់រថយន្តដឹកទំនិញ បង្កប់ផលិតផលមានដើមកំណើតពីសត្វជ្រូក ជាបន្តបន្ទាប់។ 

ស្ថាប័នគយនិងក្រុមអន្តរាគមការិយាល័យ ដកហូតបានរួមមាន ឆ្អឹងជំនីរ អណ្តាត សាច់ ស្លឹកត្រចៀក បេះដូង ពោះវៀនតូច ពោះវៀនធំ ច្រមុះ ក្រលៀន ចំនួន ៦០កេះ ស្មើនឹង ៣ ៦០០ គីឡូក្រាម (ក្នុង១កេះ ស្មើនឹង ៦០ គីឡូក្រាម) នៅចំណុចមុខស្នាក់ការគយ និងរដ្ឋាករ ខាងលិចស្ពានទឹកថ្លា ក្រុងសិរីសោភ័ណ ។  

បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែងរួចមកឃើញថា ផលិតផលទាំងនោះ បានប្រែប្រួលសភាពដើម មានក្លិនស្អុយ (រលាយទឹកកកអស់) សមត្ថកិច្ចជំនាញ ក៏បានឯកភាពគ្នាធ្វើការដុតកម្ទេចចោលតាមវិធានការបសុពេទ្យ​ នៅចំណុចភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១២ និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល ដោយយោងលើសារាចរលេខ ០៧ សរ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី វិធានការទប់ស្កាត់ការនាំចូលជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូកគ្រប់ប្រភេទដោយខុសច្បាប់  ចុះថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ២០១៩។

មហាជនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហា លំហូរចូលនៃគ្រឿងក្នុងជ្រូកខូចគុណភាព ចូលប្រទេសកម្ពុជា តាមច្រកប៉ោយប៉ែត រាប់តោន ជារៀងរាល់ថ្ងៃ ដោយខ្លះប្រាប់ ថា មានច្បាប់នាំចូល និង ខ្លះទៀត ពុំមានច្បាប់នោះទេដោយ លួចបង្កប់ជាមួយឡានដឹកត្រី និង ឡានដឹកចំណីក្រពើ ។ 

តែអ្វីដែលសំខាន់នោះ តាមប្រភពបានឲ្យដឹងថា បើនិយាយឲ្យចំការវេចខ្ចប់របស់ក្រុមឈ្មួញមួយចំនួន គឺមិនត្រឹមត្រូវតាមស្តង់ដានោះទេ ជាហេតុធ្វើឲ្យសាច់ឬគ្រឿងក្នុងជ្រូកទាំងនេះ គ្មានអនាម័យ និង ងាយខូចគុណភាព ផងដែរ ៕ 





No comments