លោក សឹង្ហ សំរឹទ្ធ អនុប្រធានចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាបផ្ញើរលិខិតចូលរួមអបអរសាទរសូមគោរពជូនសម្ដេចអគ្គសេនាមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត.
លោក សឹង្ហ សំរឹទ្ធ អនុប្រធានចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាបផ្ញើរលិខិតចូលរួមអបអរសាទរសូមគោរពជូនសម្ដេចអគ្គសេនាមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត.
.......................................................................
ខេត្តសៀមរាប៖នៅថ្ងៃទី 30 ខែធ្នូឆ្នាំ 2020 លោកសឹង្ហ សំរិទ្ធ អនុប្រធានចលនាយុវជនកម្ពុជាសាខាខេត្តសៀមរាប បានផ្ញើលិខិតចូលរួមអបអរសាទរដ៏ខ្ពង់ខ្ពស់ទៅដល់ថ្នាក់ដឹកនាំ នឹងសម្ដែងនូវសេចក្ដីរំភើបរីករាយនិងសូមអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះតំណក់ប្រេងលើកដំបូងដែលកម្ពុជាទទួលបានជាប្រវត្តិសាស្ត្រដ៏ជានិមិត្តរូបនៃជោគជ័យរបស់ប្រទេសជាតិកម្ពុជាទាំងមូល។
ដែលគាប់ជួនជាមួយថ្ងៃខួបលើកទី 22 នៃការបញ្ចប់សង្គ្រាមដោយនាំមកនូវការឯកភាពជាតិឯកភាពទឹកដីតាមរយៈនយោបាយ(ឈ្នះឈ្នះ)ថ្ងៃទី 29 ក្នុងឆ្នាំ 1998 ដល់ទី29- ធ្នូ ឆ្នាំ 2020 របស់ (សម្ដេចអគ្គសេនាមហាសេនាបតីតេជោហ៊ុនសែន)នាយករដ្ឋមន្ត្រី។
សមិទ្ធផលនៃនយោបាយ(ឈ្នះឈ្នះ)នេះបានបង្ហាញយ៉ាងច្បាស់ថាក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃដែលមិនត្រឹមតែធ្វើឲ្យកម្ពុជាទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញប៉ុណ្ណោះទេហើយក៏បានកសាងនូវទំនុកចិត្តដល់វិនិយោគិនជាតិនិងអន្តរជាតិអោយចូលរួមមិនដាក់ទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យសំបូររុងរឿង។
តំណក់ប្រេងដំបូងរបស់កម្ពុជាដែលយើងខ្ញុំរួមទាំងប្រជាពលរដ្ឋទូទាំងប្រទេសទន្ទឹមរងចាំអស់ជាច្រើនជំនាន់បានកើនឡើងដោយក្ដីមោទណៈភាពពុំអាចកាត់ថ្លៃបាន។
ក្នុងឱកាសនេះដែលយើងខ្ញុំសូមគោរពជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)សូមប្រកបដោយពុទ្ធពរនិងពោធិ៍ជ័យទាំងប្រាំប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមសម្ដេចមហាអគ្គសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមេត្តាទទួលនូវសេចក្ដីគោរពដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា៕(ដោយលោក ម៉ាន់មី តាខ្មៅ០៩)
No comments