សន្តិសុខសង្គម

ផ្សាយពាណិជ្ជកម្ម
សូមស្វាគមន៍ រស្មីក្រុងតាខ្មៅ: ទីស្នាក់ការកណ្ដាល ភូមិព្រែកថ្មីសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ / រស្មីក្រុងតាខ្មៅ: ទំនាក់ទំនងតាមរយៈលេខ៖ 017279124/0967117744

Breaking News

ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករង ខុដ្ឋកាល័យ សម្តេចតេជោ ជាអញ្ជើញអធិបតីភាពចូលរួមពិធីក្រុងពលី សែនបុកគ្រឹះសាងសង់ អាគារសិក្សា ២ខ្នង

ដោយ :សារព័ត៌មានរស្មីក្រុងតាខ្មៅ-ញូស៍

ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោអញ្ជើញអធិបតីភាពចូលរួមពិធីក្រុងពលី សែនបុកគ្រឹះសាងសង់ អាគារសិក្សា ២ខ្នង ...

......................................................................

ខេត្តបន្ទាយមានជ័យ៖ថ្ងៃអង្គារ ១៥ កើត ខែបុស្ស ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្ដម ប៉ាន់ ខែមប៊ុនថន នាយករងខុដ្ឋកាល័យសម្តេចតេជោអញ្ជើញជាអធិបតីភាព ពិធីក្រុងពលី សែនបុកគ្រឹះ សាងសង់ អាគារសិក្សា ២ខ្នង មាន១២បន្ទប់ និងអាគារទីចាត់ការ១ខ្នង ដែលជា អំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ស្ថិតក្នុងភូមិសាស្ត្រ ឃុំបឹងជង្រុក ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។  

ពិធីនេះមានការចូលពីសំណាក់ ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមមាន លោក អាង ណារិទ្ធ ប្រធានមន្ទីរសូរិយោដីខេត្តបន្ទាយមានជ័យ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត លោក យ៉ាង គីមហ៊ុយ លោកអភិបាលស្រុកម៉ាឡៃ លោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញភូមិបាល ខេត្ត ក្រុង និងបងប្អូនប្រជាពលរដ្ឋ មួយចំនួន ផងដែរ។




No comments